ព័ត៌មានអន្តរជាតិ

យោធាថៃបង្ហាញផែនការលម្អិត នៃរបងព្រំដែនជាមួយកម្ពុជា ដោយនឹងត្រូវចំណាយ ៨,៦៦ លានបាតក្នុង ១ គីឡូម៉ែត្រ

បរទេស៖ កងយោធពលខេមរភូមិន្ទថៃ បានបង្ហាញព័ត៌មានលម្អិតអំពីរបងព្រំដែន ជាមួយនឹងកម្ពុជា-ថៃ ដែលមានបន្ទះបេតុង ខ្សែលួស និងផ្លូវល្បាត ដែលមានតម្លៃសាងសង់សរុបប្រមាណ ៨,៦៦លានបាតក្នុង ១គីឡូម៉ែត្រ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានបង្ហាញថា តម្លៃសាងសង់របងសរុបគឺ ៧ ៣៦០ បាតក្នុងមួយម៉ែត្រ ដែលស្មើនឹង ៧,៣៦ លានបាតក្នុងមួយគីឡូម៉ែត្រ ។

លើសពីនេះ ផ្លូវល្បាតទទឹង៥ ម៉ែត្រ ដែលមានស្រទាប់ក្រួសតូចៗ ៣ ស្រទាប់ ត្រូវបានគ្រោងចំណាយ ១,៣ លានបាតក្នុងមួយគីឡូម៉ែត្រ ដែលនាំមកនូវការចំណាយ សរុប រួមទាំងរបង និងផ្លូវល្បាតដល់ទៅ ៨,៦៦ លានបាតក្នុង ១ គីឡូម៉ែត្រ។
ប្រែសម្រួលៈ ណៃ តុលា

To Top