ព័ត៌មានអន្តរជាតិ

ប្រធាន IMF ៖​ AI អាច​ជា​ប្រភព​ នៃ​ភាព​ខុស​គ្នា​ក្នុង​ប្រទេស និង​នៅ​ទូទាំង​ប្រទេសក្នុងពិភពលោក

វ៉ាស៊ីនតោន៖ នាយកគ្រប់គ្រង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានឧ្យដឹងថា បញ្ញាសិប្បនិមិត្ត (AI) អាចបង្កើនផលិតភាព ប៉ុន្តែវាក៏អាចជាប្រភព នៃភាពខុសប្លែកគ្នានៅក្នុងប្រទេស និងនៅទូទាំងប្រទេសផ្សេងទៀតផងដែរ។

ដោយកត់សម្គាល់ថា​ ការរីកដុះដាល នៃការវិនិយោគ AI កំពុងនាំមកនូវ “សុទិដ្ឋិនិយមមិនគួរឱ្យជឿ” លោកស្រី​ Georgieva បានប្រាប់សន្និសីទសារព័ត៌មានក្នុងអំឡុង កិច្ចប្រជុំប្រចាំឆ្នាំ២០២៥ នៃក្រុមធនាគារពិភពលោក និង IMF ថា AI នឹងរួមចំណែកដល់កំណើនពិភពលោក នៅកន្លែងណាមួយរវាង ០.១% និង ០.៨% ដែល “មានសារៈសំខាន់” ។

នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយបំផុតរបស់ខ្លួន​ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ IMF បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលរបស់ខ្លួន​ សម្រាប់ឆ្នា២០២៥​ បន្តិចទៅ ៣.២ភាគរយ ខណៈដែលការចង្អុលបង្ហាញថា​ កត្ដាពន្ធកំពុងធ្វើឱ្យមានការថយចុះនូវចក្ខុវិស័យកំណើនបន្ថែមទៀត។ កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថា​ នឹងធ្លាក់ចុះមកត្រឹម ៣.១ភាគរយនៅឆ្នាំ២០២៦។

លោកស្រី​ Georgieva បានលេីកឡេីងថា “យើងជាប់គាំងនៅក្នុង កំណើនប្រហែល ៣ភាគរយនៅពេលនេះ។ ហើយប្រសិនបើយើងទាញយកការ ជំរុញនៃកំណើនបែបនោះ (ពី AI) នោះវានឹងមានសារៈសំខាន់ខ្លាំង ណាស់សម្រាប់ពិភពលោក” ។

លោកស្រីបានកត់ សម្គាល់ថា IMF បានបង្កើត សន្ទស្សន៍ត្រៀម AI ដែលដាក់ចំណាត់ថ្នាក់ប្រទេស លើលក្ខណៈវិនិច្ឆ័យ ចំនួនបួន៖ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជំនាញទីផ្សារការងារ ការច្នៃប្រឌិត និងរបៀបដែលវាជ្រាបចូល៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top