ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហេង សុផល ថ្លែងអំណរគុណ ចំពោះភរិយាអតីតយុទ្ធជន ដែលអនុញ្ញាតឱ្យស្វាមី ចូលបម្រើការងារ ជាកងកម្លាំងនគរបាលជាតិ ដើម្បីបុព្វហេតុជាតិមាតុភូមិ !

កំពង់ធំះ នៅសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ កម្ពុជា  ជួបសំណេះសំណាលប្រគល់ថវិកា សមាគមមិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារសមាជិក ដើម្បីយកប្រើប្រាស់ តាមតម្រូវការចាំបាច់ ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះស្នាដៃ គុណបំណាច់ ពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ
របស់ស្វាមីបងប្អូន នាពេលកន្លងមក ថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្ត បើកថវិកាសមាគម ជូនបងប្អូនសរុប
ថវិកា២៦,០០០,០០០រៀល (ម្លៃប្រាំមួយលានរៀលគត់) ។

សូមបញ្ជាក់ដែរថា គ្រួសារ ដែលទទួលបានថវិកា រួមមាន÷

ទី១-លោកអនុសេនីយ៍ឯក យឹម សាវុធ (ជាមន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៏ ថវិកា ៦,០០០,០០០រៀល) ។

ទី២-លោកអនុសេនីយ៍ឯក ហ៊ាង ថូន (ជាមន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកសន្ទុក
ថវិកា ៦,០០០,០០០រៀល) ។

ទី៣-លោកអនុសេនីយ៍ឯក ឃ្លោក វិន (ជាមន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទ
សំបូរ ថវិកា ៦,០០០,០០០រៀល)។

ទី៤-លោកអនុសេនីយ៍ត្រី អ៊ូ ឡូញ (ជាមន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ថវិកា ៦,០០០,០០០រៀល)។

ទី៥-លោកស្រី ឡុង គឹមហ៊ន ត្រូវជាភរិយា របស់លោកព្រិន្ទបាលឯករស់ សុផល(ជាមន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកសន្ទុក ថវិកា ២,០០០,០០០រៀល) ៕ដោយសំនៀង

To Top