គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រកាសថា ប្រទេស របស់លោកកំពុងរៀបចំកិច្ចសន្យា ជាមួយសហរដ្ឋអាមេរិក ដើម្បីទិញប្រព័ន្ធការពារដែនអាកាស Patriot ចំនួន ២៥ គ្រឿង។

ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានសង្កត់ធ្ងន់ថា អ៊ុយក្រែន ត្រូវការប្រព័ន្ធទាំងនេះជាបន្ទាន់ ខណៈដែលអង្គភាពបន្ថែមនឹង ត្រូវបានទាមទារក្នុងរយៈពេលវែងជាការធានាសុវត្ថិភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបន្ដ សហរដ្ឋអាមេរិក អាចផ្តល់អាទិភាពដល់អ៊ុយក្រែន ប្រសិនបើមានឆន្ទៈនយោបាយ។ ក្នុងនោះអ៊ុយក្រែន បានទទួលប្រព័ន្ធការពារដែនអាកាស Patriot ដំបូងរបស់ខ្លួននៅក្នុងខែមេសា ឆ្នាំ២០២៣៕
ប្រែសម្រួល ឈូក បូរ៉ា
