អភិបាលខេត្តកំពង់ចាម ៖ សំណង់អគារថ្មី រដ្ឋបាលខេត្តកំពង់ចាម សាងសង់បាន ៧៥ ភាគរយហើយ និងគ្រោងបញ្ចប់នៅ ក្នុងខែមិនា ឆ្នាំ២០២៦

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២៥ នេះបានអញ្ជើញ ដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារថ្មី របស់រដ្ឋបាលខេត្តកំពង់ចាម ។

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ ហើយដឹងថា សំណង់អគារថ្មី របស់រដ្ឋបាលខេត្តកំពង់ចាមនេះ គឺមានទំហំ ៣,៥០០ ម៉ែត្រការ៉េ កម្ពស់ ៣ជាន់ ។ បច្ចុប្បន្នសំណង់នេះសាងសង់ សម្រេចលទ្ធផលបាន ៧៥ % ។ ហើយសំណង់នេះដែរ គ្រោងសាងសង់បញ្ចប់ជាស្ថាពរ នៅក្នុងខែមិនា ឆ្នាំ២០២៦ ខាងមុខនេះ ៕






អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
