Covid-19

ឥណ្ឌាមានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ លើសពី២៥.០០០នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌា បានឲ្យដឹង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា មានអ្នកស្លាប់ថ្មី ចំនួន១៣៤នាក់ ដោយសារជំងឺកូវីដ១៩ និងមានអ្នកធ្វើតេស្ត ឃើញលទ្ធផលវិជ្ជមានបន្ថែមទៀត ចំនួន៣.៧២២នាក់ ដែលត្រូវបានគេរាយការណ៍ ឲ្យដឹងចាប់តាំងពីថ្ងៃពុធ នៅក្នុងប្រទេស នាំឲ្យចំនួនអ្នកស្លាប់កើនដល់ ២.៥៤៩នាក់ និងអ្នកឆ្លងសរុប ចំនួន៧៨.០០៣នាក់ ។

ក្រសួងបានចេញប្រកាសព័ត៌មានថា គិតត្រឹមព្រឹកថ្ងៃពុធ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមាន ចំនួន៧៤.២៨១នាក់ និងមានអ្នកស្លាប់ ចំនួន២.៤១៥នាក់ ។

យោងតាមការបញ្ជាក់ ដោយក្រុមមន្ត្រីក្រសួង បានឲ្យដឹងថា មានពលរដ្ឋចំនួន២៦.២៣៥នាក់ បានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីសុខភាព បានប្រសើរឡើងវិញ ។

តាមការអាននូវព័ត៌មានបានបង្ហាញថា “ចំនួនអ្នកដែលឆ្លងជំងឺ ហើយមានអាការៈធ្ងន់ធ្ងរ នៅក្នុងប្រទេស នាពេលបច្ចុប្បន្ននេះ គឺមានចំនួន៤៩.២១៩នាក់” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top