លោក ដូណាល់ ត្រាំ លុបចោលជំនួប ជាមួយលោក ពូទីន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកបានលុបចោល កិច្ចប្រជុំដែលបានគ្រោងទុក ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព៧ត៌មានចិនស៊ិនហួ។
លោក ដូណាល់ ត្រាំ បានប្រាប់ អ្នកយកព័ត៌មាន នៅឯសេតវិមានថា “យើងបានលុបចោលកិច្ចប្រជុំ ជាមួយប្រធានាធិបតី លោក ពូទីន” ។ “វាមិនមានអារម្មណ៍ត្រឹមត្រូវចំពោះខ្ញុំ”។ លោកបានបន្ថែមថា “វាមិនមានអារម្មណ៍ថា ពួកយើងនឹងទៅកន្លែងដែលយើងត្រូវទៅនោះទេ។ ដូច្នេះខ្ញុំបានលុបចោលវា ប៉ុន្តែយើងនឹងធ្វើវានៅពេលអនាគត” ។
លោក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីសប្តាហ៍មុនថា លោកនឹងជួបជាមួយលោក ពូទីន នៅទីក្រុងប៊ូដាប៉ែស ប្រទេសហុងគ្រី ដើម្បីពិភាក្សា បន្ទាប់ពីមានការសន្ទនា តាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ។ យ៉ាងណាក៏ដោយ កាលពីថ្ងៃអង្គារ លោកបានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមានថា កិច្ចប្រជុំបែបនេះនឹងក្លាយជា «ការខ្ជះខ្ជាយពេលវេលា»៕
ប្រែសម្រួល ឈូក បូរ៉ា
