ព័ត៌មានអន្តរជាតិ

លោក Zelensky ចេញបញ្ជាបញ្ជូនយោធា ទៅកាន់ប្រទេសតួគី និងអង់គ្លេស ដើម្បីចូលរួមប្រតិបត្តិការនាវាចរ

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីអ៊ុយក្រែនលោកVladimir Zelensky បានចេញបញ្ជាឱ្យដាក់ពង្រាយ កងទ័ព ទៅកាន់ប្រទេសតួគី និងចក្រភពអង់គ្លេស ដើម្បីប្រតិបត្តិការនាវា កងទ័ពជើងទឹកអ៊ុយក្រែន ដែលបច្ចុប្បន្នមានមូលដ្ឋាន នៅក្នុងប្រទេសទាំងពីរ។

ការសម្រេចចិត្ត ដែលត្រូវ បានប្រកាសជាលើក ដំបូងនៅក្នុងខែកញ្ញា ទាមទារការយល់ព្រមពីសភា មុនពេលចូលជាធរមាន បន្ទាប់ពីលោក Zelensky បានចុះហត្ថលេខាកាលពីថ្ងៃពុធ។

កម្លាំងទ័ពជើងទឹក របស់អ៊ុយក្រែន បច្ចុប្បន្នភាគច្រើនមាននាវាតូចៗ ដែលផ្តល់ដោយអ្នកគាំទ្របរទេស ដែលភាគច្រើនត្រូវបានចូលចត នៅខាងក្រៅទឹកដីអ៊ុយក្រែន។

យោងតាមការបង្ហាញរបស់ លោក Zelenskyនឹងមានការ បញ្ជូនបុគ្គលិក យោធា ចំនួន១០៦នាក់ ទៅកាន់ទីក្រុង របស់ប្រទេសតួគី ជាមួយនឹងនាវាប្រភេទ Ada-class corvette ដែលត្រូវបានដាក់ពង្រាយ តាំងតែពីឆ្នាំ២០២១។

ក្នងនោះផងដែរនាវិក៥៤០នាក់បន្ថែម និងមន្ត្រីបញ្ជាការ២០នាក់ នឹងត្រូវដាក់ពង្រាយ ទៅកាន់ចក្រភពអង់គ្លេស ដើម្បីបើកនាវារុករករ៉ែចំនួន៥គ្រឿង ដែលត្រូវបានផ្ទេរ ពីមុនពីកងទ័ពជើងទឹកអង់គ្លេស ហូឡង់ និងបែលហ្ស៊ិក៕

ប្រែសម្រួល៖ស៊ុនលី

To Top