អ្នកបើកបរម្នាក់ រងការចោទប្រកាន់ពីបទរារាំង រថយន្តសង្គ្រោះបណ្តាលអ្នកជំងឺ ក្នុងរថយន្តសង្គ្រោះស្លាប់ នៅប្រទេសថៃ

ថៃ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មន្ទីរពេទ្យមួយក្នុងខេត្ត Krabi របស់ប្រទេសថៃ បានអំពាវនាវ ឲ្យប៉ូលីសធ្វើការចោទប្រកាន់លើអ្នកបើកបរម្នាក់ ត្រូវបានចោទប្រកាន់ពីបទរារាំង រថយន្តសង្គ្រោះបន្ទាន់ដែលជាការរួមចំណែកបណ្តាលឲ្យអ្នកជំងឺស្លាប់ នៅពេលរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នក ជំងឺទៅកាន់មន្ទីរពេទ្យមួយទៀត។
យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា មេធាវីមកពីមន្ទីរពេទ្យ Plai Phraya បានដាក់ពាក្យ បណ្តឹងទៅកាន់ប៉ូលីសកាលពីថ្ងៃចន្ទ ដោយចោទប្រកាន់អ្នក បើកបរថាបានរារាំងបុគ្គលិកពេទ្យ និងជេរប្រមាថពួកគេ ខណៈដែលពួកគេ កំពុងបំពេញភារកិច្ច។
អ្នកបើកបរមិនត្រូវបានគេបញ្ចេញអត្តសញ្ញាណនោះ បានធ្វើការជាអ្នកបើករថយន្តភីកអាប់ឲ្យក្រុមហ៊ុន Charoen Pokphand Foods (CPF) ក្រុមហ៊ុនកសិកម្ម និងអាហារឈានមុខគេ របស់ប្រទេសថៃ។ លោកត្រូវបានបណ្ដេញចេញបន្ទាប់ពីហេតុការណ៍បានកើតឡើងនៅយប់ថ្ងៃទី ១៦ ខែតុលា។
នេះបើតាមសារព័ត៌មាន Bangkok Post បានបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើង នៅបុគ្គលិកពេទ្យកំពុងព្យាយាមបញ្ជូនបុរសអាយុ ៦៩ ឆ្នាំម្នាក់ដែលមានជំងឺធ្ងន់ធ្ងរឈ្មោះ Somkhuan Panich ដែលមានជំងឺគាំងបេះដូង និងផ្លូវដង្ហើមទៅកាន់មន្ទីរពេទ្យ Krabi ស្រុក Muang ។
រថយន្តភីកអាប់របស់អ្នកបើកបរបានចតនៅខាងក្រោយរថយន្តសង្គ្រោះដោយបិទទ្វារក្រោយរបស់ខ្លួន និងរារាំងក្រុមគ្រូពេទ្យមិនឲ្យផ្ទុកអ្នកជំងឺ។ ក្រោយមក Somkhuan ត្រូវបានគេបញ្ជាក់ថា បានស្លាប់ ប៉ុន្តែគេនៅមិនទាន់ច្បាស់ថា តើលោកបានស្លាប់ក្នុងផ្លូ វឬពេលមកដល់មន្ទីរពេទ្យនោះទេ៕
