ហើយលោកអ្នក ក៏អាចគិតពិចារណា អំពីកលល្បិចទុច្ចរិត គៀងគរប្រមូល សមាជិកហូបនំបញ្ចុក របស់មេបក្ស រត់ចោលស្រុក ផងដែរ។
វាជារឿងស្មានមិនដល់ ដែលជនជាតិ ហាន របស់ចិន បានប្រើល្បិចសែននំលោកខែ ដើម្បីបញ្ចប់ការត្រួត រយៈពេល៨៨ឆ្នាំ របស់ជនជាតិម៉ុងហ្គោល មកលើជនជាតិហាន របស់ចិន។
នៅឆ្នាំ១២៨០ ស្តេចចម្បាំងម៉ុងហ្គោល ឈ្មោះ Genghis Khan និង Kublai Khan បានលើកទ័ព ឈ្លានពានត្រួតត្រាប្រទេសចិន ហើយបានបង្កើត រាជវង្សថ្មីមួយឈ្មោះ រាជវង្សយន់ (កាលនោះ បានចាត់រាជទូតឈ្មោះ ជី តាក្វាន់ មកយកសួយសារអាករពីនគរខ្មែរ)។
ពេលត្រួតប្រទេសចិន ពួកម៉ុងហ្គោល បានហាមប្រាមយ៉ាងតឹងរឹង មិនអោយជនជាតិហាន ប្រមូលគ្នាផ្តុំគ្នាបានទ្បើយ ។ តែនៅឆ្នាំ១៣៦៨ មុនបុណ្យសែននំលោកខែបីថ្ងៃ មេដឹកនាំចលនា ប៉ះបោរជនជាតិហាន ឈ្មោះ Zhu Yuanzhang បានបញ្ជារអោយបក្សពួក របស់ខ្លួនដើរលក់នំលោកខែ អោយជនជាតិហាន ទូទាំងប្រទេសចិន ។ ក្នុងនំលោកខែ ពួកគេបានសរសេរសារសំងាត់ជាក្រដាសខ្មៅ បិទជាប់ក្រោមនំ ប្រាប់អោយជនជាតិហាន ក្រោកទ្បើងប៉ះបោរ នៅយប់ថ្ងៃសែននំលោកខែ ដើម្បីសម្លាប់ជនជាតិ ម៉ុងហ្គោល នៅគ្រប់ច្រកល្ហកទាំងអស់។
រាត្រីសែននំលោកខែ មកដល់ជនជាតិហាន បើកនំហូបឃើញសារសំងាត់នោះ ក៏នាំគ្នាងើបប៉ះបោរទូទាំងប្រទេស បញ្ចប់ការត្រួតរយៈពេល៨៨ ឆ្នាំ របស់ជនជាតិម៉ុងហ្គោល ហើយបង្កើតរាជវង្សថ្មីមួយ ឈ្មោះរាជវង្សម៉េង ។
ដោយ ៖ តាន់ វុទ្ធា