ព័ត៌មានជាតិ

ឱកាសឈ្នះរង្វាន់ពិសេស! អាកាសយានដ្ឋានអន្តរជាតិតេជោ មានរង្វាន់ធំ សម្រាប់អ្នកមកកមន្សាន្ត និងធ្វើដំណើរ

កណ្តាល៖ រយៈពេលជិតពីរខែ ចាប់តាំងពីការបើកដំណើរការជាផ្លូវការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) កំពុងចាប់ផ្តើមជាមួយនឹងយុទ្ធនាការ ចាប់រង្វាន់លើកដំបូងរបស់ខ្លួន ដែលប្រែក្លាយ រាល់ការមកទស្សនាលេងកម្សាន្ត ឬការធ្វើដំណើរនៅអាកាសយានដ្ឋាន ជាឱកាសឈ្នះរង្វាន់ធំ។

អបអរសាទរ អាកាសយានដ្ឋានថ្មីរបស់កម្ពុជា ជាមួយនឹងរង្វាន់ពិសេស

ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ សម្រាប់រាល់ការចំណាយចាប់ពី៣០ ដុល្លារអាមេរិកឡើងទៅ លើការញ៉ាំអាហារនៅភោជនីយដ្ឋាន និងទិញទំនិញតាមបណ្តាហាង លោកអ្នកនឹងទទួលបាន ឆ្នោតផ្សងសំណាងចំនួន ១សន្លឹក ដែលរង្វាន់ទាំងនោះរួមមាន ផ្ទះ រថយន្ត ការស្នាក់នៅសណ្ឋាគារ និងរង្វាន់ជាច្រើនផ្សេងទៀត!

ការចាប់រង្វាន់នឹងធ្វើឡើង ចំនួន២លើក – លើកទីមួយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ (ខែមេសា ឆ្នាំ២០២៦) និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃខួបលើកទីមួយ របស់អាកាសយានដ្ឋានអន្តរជាតិតេជោ (ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦)។ ព្រឹត្តិការណ៍ទាំងពីរ នឹងត្រូវបានបើកឲ្យចូលរួម សម្រាប់ទាំងអ្នកទស្សនា និងអ្នកធ្វើដំណើរ ជាមួយនឹងអ្នកឈ្នះនឹងត្រូវបានប្រកាស តាមរយៈការផ្សព្វផ្សាយផ្លូវការ របស់អាកាសយានដ្ឋាន។

ចែករំលែកព្រឹត្តិការណ៍សំខាន់ៗ ជាមួយមនុស្សគ្រប់គ្នា

ចាប់តាំងពីបើកដំណើរការមក អាកាសយានដ្ឋានអន្តរជាតិតេជោ បានឃើញចំនួនអ្នកដំណើរកើនឡើង និងការពង្រីកការតភ្ជាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលបញ្ជាក់ពីតួនាទីរបស់ខ្លួនជាច្រកទ្វារអន្តរជាតិដ៏សំខាន់ របស់ប្រទេសកម្ពុជា។ កម្មវិធីនេះសូមចូលរួមអបអរសាទរ ស្របគ្នាទៅនឹងការសម្តែង នូវការកោតសរសើរចំពោះអ្នកដំណើរ ហាងទំនិញ និងដៃគូចំពោះការគាំទ្ររបស់លោកអ្នក៕

To Top