ព័ត៌មានអន្តរជាតិ

អ៊ីតាលី នឹងដកការរឹតបន្តឹង ការធ្វើដំណើរ ចំណែកការបិទប្រទេស ក៏នឹងត្រូវបន្ធូរបន្ថយដូចគ្នា

BBC៖ រដ្ឋាភិបាលអ៊ីតាលី បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលនឹងអនុញ្ញាត ឱ្យធ្វើដំណើរទៅនិងមក ពីប្រទេសនេះចាប់ពីថ្ងៃទី ៣ ខែមិថុនា នៅពេលដែលប្រទេសនេះ ផ្លាស់ប្តូរវិធានការបន្ធូរបន្ថយ ការឆ្លងមេរោគវីរុសកូរ៉ូណា ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា អ៊ីតាលី ក៏នឹងអនុញ្ញាតឱ្យមានការធ្វើដំណើររវាងតំបន់នានា ដែលធ្លាប់ត្រូវបានរឹតត្បិត យ៉ាងតឹងរឹងពីថ្ងៃដដែលនោះ។

ការផ្លាស់ប្តូរនេះគឺ ជាជំហានដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសអ៊ីតាលី ដើម្បីបើកសេដ្ឋកិច្ច របស់ខ្លួនឡើងវិញ បន្ទាប់ពីការបិទប្រទេស អស់រយៈពេលជាងពីរខែមកនេះ។

សូមជម្រាបថា ប្រទេសអ៊ីតាលីគឺជាប្រទេសមួយ ដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុត នៅលើពិភពលោក ប៉ុន្តែអត្រាឆ្លងរបស់វាបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

មនុស្សជាង ៣១.៦០០ នាក់បានស្លាប់ ដោយសារវីរុស នៅក្នុងប្រទេសនេះ ដែលជាតួលេខខ្ពស់បំផុតទីបី នៅពីក្រោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស៕

ប្រែសម្រួលៈ ណៃ តុលា

To Top