ប៉េកាំង៖ មន្ត្រីសុខាភិបាលចិន បាននិយាយនៅថ្ងៃសៅរ៍ថា ពាក់កណ្តាលខែឧសភា ភាគច្រើននៃករណីឆ្លងរាលដាល របស់មេរោគកូវីដ១៩ នៅក្នុងស្រុក នៅលើដីគោកចិន គឺមកពីការឆ្លង រាលដាលជាចង្កោម ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យគណៈកម្មការសុខភាពជាតិ របស់ចិន គឺលោកមីហ្វេង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ករណីដែលមិនលេចរោគសញ្ញា ត្រូវបានគេរាយការណ៍ នៅកន្លែងជាច្រើននៅទូទាំង ប្រទេសក្នុងអំឡុងពេលនោះ។
លោកមី ហ្វេង បានបន្តថា ពាក់កណ្តាលខែឧសភា ករណីឆ្លងក្នុងស្រុកសរុបចំនួន ៣៩ ករណី និងករណីគ្មានលេចរោគសញ្ញាចំនួន ១៩៤ ករណីត្រូវបានរាយការណ៍នៅលើដីគោក ។
លោកបានសង្កត់ធ្ងន់ លើកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពតេស្តអាស៊ីដ nucleic និងបង្កើនការត្រួតពិនិត្យ ការពិនិត្យឡើងវិញការដាក់ ឱ្យនៅដាច់ដោយឡែកនិង ការគ្រប់គ្រងករណីដែលអ្នកជំងឺ មិនមានចេញរោគសញ្ញា៕
ប្រែសម្រួលៈ ណៃ តុលា