Covid-19

អង់គ្លេស មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ កើនដល់ជាង ៣៤.០០០នាក់

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងថែទាំសង្គម បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា អ្នកជំងឺផ្សេងទៀត ចំនួន៤៦៨នាក់ បានស្លាប់ដោយជំងឺកូវីដ១៩ នៅចក្រភពអង់គ្លេស គិតត្រឹមរសៀលថ្ងៃសុក្រ ដែលនាំឲ្យតួលេខសរុប នៃអ្នកស្លាប់នៅក្នុងប្រទេស បានកើនឡើងដល់៣៤.៤៦៦នាក់ ។

តួលេខទាំងនេះ រាប់បញ្ចូលទាំងអ្នកដែលបានស្លាប់ទាំងអស់ នៅតាមមន្ទីរពេទ្យនានា តាមមណ្ឌលថែទាំជំងឺ និងសហគមន៍សុខភាពនានា ។

គិតត្រឹមព្រឹកថ្ងៃសៅរ៍ ពលរដ្ឋចំនួន២៤០.១៦១នាក់ បានធ្វើតេស្តឃើញថា មានផលជាវិជ្ជមាន នៃវីរុសកូរ៉ូណា នៅក្នុងប្រទេស ។ ក្រសួងបានឲ្យដឹងដូច្នេះ ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top