ពលរដ្ឋខ្មែរអាមេរិកាំង២រូប ទទួលគោរម្យ៍ងារ “មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍”
Richmond, Virginia៖ នៅរស់សេសសល់ពីការកាប់សម្លាប់ ធ្វើទារុណកម្ម អត់ឃ្លាន នៃបបវាលពិឃាតខ្មែរក្រហម ពលរដ្ឋខ្មែរអាមេរិកាំង លោក អឿ សុវណ្ណ បានឆ្លងកាត់ជីវិតសោកសៅ ប៉ុន្តែវាមិនបានក្លាយជាឧបសគ្គដ៏ស្រួចស្រាវ បិទបាំងរារាំង ការខិតប្រឹងប្រែងកសាងជីវិតថ្មី លើទឹកដីសហរដ្ឋអាមេរិកឯនាយសមុទ្រនោះឡើយ។
លោក សុវណ្ណ ដែលបានតាំងទីលំនៅថ្មី ដោយមានថវិកាត្រឹមតែ៥ដុល្លារជាប់ខ្លួនក៏ដោយ លោកបានប្រឹងប្រែងខ្នះខ្នែង ជំនះគ្រប់ឧបសក្គទាំងភាសា ទាំងជីវិតថ្មីជាមួយម្តាយម៉េម៉ាយ រហូតបានក្លាយជាពាណិជ្ជករដ៏ធំម្នាក់ នៅរដ្ឋវីជីញ៉ា សហរដ្ឋអាមេរិក។
ក្នុងវ័យ៥៨ឆ្នាំ លោកបានចូលរួមចំណែកយ៉ាងសកម្មនិងមិនរុញរា ក្នុងការរួមចំណែកបន្ថែមលើកិច្ចការព្រះពុទ្ធសាសនា តាមរយៈការបរិច្ចាគធនធានផ្ទាល់ខ្លួន ព្រមទាំងពេលវេលាដ៏មមាញឹក ដើម្បីកសាងវត្តអារ៉ាមនានា នៅសហរដ្ឋអាមេរិក។


លោក សុវណ្ណ (Ric ឈ្មោះជាភាសាអង់គ្លេស) បានថ្លែងប្រាប់សារព័ត៌មានដើមអម្ពិល ឱ្យដឹងថា ការទទួលបានគោរពងារនេះ គឺលោកពិតជាមានការរំភើបរីករាយសប្បាយចិត្តឥតឧបមា ចំពោះសមិទ្ធផលដ៏ថ្លៃថ្លា របស់ពាក្យថ្លាថ្លែងពុំបាន ក្រៅពីលើកដៃប្រណពថ្លែងអំណរព្រះគុណជូនសម្តេចព្រះសង្ឃរាជ នន្ទ ង៉ែត និងសម្តេចព្រះសង្ឃរាជ អំ លំហេង ចំពោះព្រះទ័យរបស់សម្តេចទាំងទ្វេចំពោះរូបលោក និងភរិយា គឺលោកស្រី គង់ លីនដាវី។
មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុវណ្ណ គឺម្ចាស់ក្រុមហ៊ុន Capital Warehouse ដ៏ធំនៅរដ្ឋវីជីញ៉ា នៃរដ្ឋប៉ែកខាងកើតសហរដ្ឋអាមេរិក។
ព្រះភិក្ខុ នេត្រ ចំណាប់ គង់នៅវត្តខ្មែរសាមគ្គី នៅទីក្រុងរិចម៉ុន រដ្ឋវើជីញ៉ា សហរដ្ឋអាមេរិក បានមានសង្ឃដីការប្រាប់សារព័ត៌មានដើមអម្ពិល ឱ្យដឹងថា ព្រះអង្គមានក្តីសោមនស្សរីករាយ ចំពោះមហាឧបាសក អឿ សុវណ្ណ និងភរិយា មហាឧបាសិកា គង់ លីនដាវី ដែលទទួលបានគោរព្យ៍ងារ ជាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាពេលនេះ
រាយការណ៍ដោយ សយ សុភា
សូមទស្សនា វីដេអូឃ្លីប៖


