ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្ត បញ្ជូនជនសង្ស័យ ៩នាក់ ទៅតុលាការករណី គ្រឿងញៀន

ស្វាយរៀង ៖ កម្លាំងជំនាញផែនការងារ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្ត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យ ចំនួន៩នាក់ ទៅកាន់តុលាការ ខេត្តស្វាយរៀង ក្នុងករណីរក្សាទុក ជួញដូរ គ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀននៅក្រុងបាវិត ។

នគរបាលផែនការងារ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា របស់លោកស្នងការ នគរបាលខេត្ត កាលពី ថ្ងៃទី១៦ខែ ឧសភា ឆ្នាំ២០២០ កម្លាំងជំនាញផែនការងារ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្ត សហការជាមួយកម្លាំង អធិការដ្ឋាន នគរបាលក្រុងបាវិត និងស្ថិត ក្រោមការដឹកនាំ សម្របសម្រួលផ្ទាល់ពី លោក ស៊ន មុន្នី ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីរក្សាទុក ជួញដូរ គ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ ឈ្មោះស្រែតាឡាក់ ស្តិតក្នុងភូមិថ្មី សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានឃាត់ខ្លួន ជនសង្សយ័ជាមេក្លោង និងបក្ខពួកសរុបចំនួន៩នាក់ ។

សមត្ថកិច្ចបន្តថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានដកហូតសម្ភារៈ វត្ថុតាងរួមមានថ្នាំញៀន ចំនួន១០កញ្ចប់ (ធំ៨កញ្ចប់) អាវុធខ្លី១ដើម ធុនK៥៩ បង់១មាន២គ្រាប់ ជញ្ជីងសំរប់ថ្លឹងថ្នាំញៀន ២គ្រឿង ម៉ូតូចំនួន៥គ្រឿង ព្រមទាំងសម្ភារៈវេចខ្ចប់ ឧបករណ៍ជក់ប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត។

To Top