វ៉ាស៊ីនតោន៖ ប្រភពការទូត បានឲ្យដឹងថា សហរដ្ឋអាមេរិក មានទស្សនៈវិជ្ជមាន ចំពោះការជំរុញរបស់កូរ៉េខាងត្បូង ក្នុងការបង្កើតយន្តការបង់ប្រាក់ ដើម្បីធ្វើពាណិជ្ជកម្ម មនុស្សធម៌ជាមួយអ៊ីរ៉ង់ ដោយគ្មានការភ័យខ្លាច ក្នុងការរំលោភលើទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ទៅលើទីក្រុងតេអេរ៉ង់។
ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានពិគ្រោះយោបល់ លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម មនុស្សធម៌កូរ៉េ (KHTA) ដែលបានប្រមើលមើល ទោះបីជាការពិភាក្សា លើចំណុចជាក់លាក់មានភាពយឺតយ៉ាវ ដោយសារតែការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្ដី។
KHTA ប្រើប្រាស់ធនាគារអ៊ីរ៉ង់ ដោយគ្មានការដាក់ទណ្ឌកម្ម ពីសហរដ្ឋអាមេរិក ដូចជាធនាគារមជ្ឈឹមបូព៌ា ដើម្បីបើកប្រតិបត្តិការ មនុស្សធម៌ជាមួយអ៊ីរ៉ង់ ដែលកំពុងទទួលរង នូវការខ្វះខាតឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងការផ្គត់ផ្គង់ដាច់ដោយឡែកពីគ្នា ដោយសារតែការដាក់ទណ្ឌកម្ម៕ ដោយ៖ ឈូក បូរ៉ា