បរទេស៖ ដំណើរការដោយខ្លួនវាត្រូវបាន អនុវត្តយន្តហោះ ដឹកប្រេងម៉ាស៊ីន ៤ ប្រភេទ Ilyushin-78 ដែលមានសមត្ថភាពអាច ចាក់ប្រេងបានដល់ទៅ ១០គ្រឿង ក្នុងពេលហោះហើរតែមួយដង។ លើសពីនេះទៀតយន្ដហោះចម្បាំង ជាង ២០ រួមមាន យន្តហោះចម្បាំងប្រភេទ Su-24M, Su-34 និង Su-30 បានអនុវត្តសមយុទ្ធប្រយុទ្ធតាមអាកាស។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញវីដេអូមួយ ដែលបង្ហាញពីយន្តហោះចម្បាំង Sukhoi សម្តែងការចាក់ប្រេង ពីលើអាកាសក្នុងកម្ពស់ ៦.០០០ ម៉ែត្រ និងហោះពីចម្ងាយ ២០ ម៉ែត្រពីគ្នា។
ទោះបីជាដំណើរការទាំងមូលត្រូវបាន អនុវត្តក្នុងល្បឿន ៣៧២ ម៉ាយ ក្នុងមួយម៉ោង (៦០០ គីឡូម៉ែត្រក្នុងមួយម៉ោង) វាត្រូវបានអនុវត្តដោយ គ្មានឧបសគ្គអ្វីឡើយ។ វីដេអូត្រូវបានថតចេញពីខាងក្នុងកាប៊ីនយន្ដហោះមួយក្នុងចំណោមយន្ដហោះចម្បាំង ផ្សេងទៀត៕ប្រែសម្រួលៈ ណៃ តុលា