ព័ត៌មានអន្តរជាតិ

មេរោគកូវីដ១៩ វាយប្រហារប្រទេសឥណ្ឌា បណ្តាលឱ្យមាន មនុស្សស្លាប់ ៣.១៦៣ នាក់

ញូដេលី៖ យោងតាមទិន្នន័យចុងក្រោយចេញ ដោយក្រសួងសុខាភិបាលសហព័ន្ធបានឱ្យដឹងថា ចំនួនករណីឆ្លងរាលដាលនៃជំងឺរាតត្បាត កូវីដ១៩ បានឆ្លងដល់មនុស្ស ១០១.១៣៩ នាក់ នៅក្នុងប្រទេសឥណ្ឌា គិតត្រឹមថ្ងៃអង្គារ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣.១៦៣ នាក់។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ទិន្នន័យរបស់ក្រសួងបាននិយាយថា អ្នកស្លាប់ថ្មីចំនួន ១៣៤ នាក់ដោយសារជំងឺកូវីដ ១៩ ក្រៅពីនេះ មានករណីវិជ្ជមាន ៤.៩៧០ ករណីត្រូវបានរាយការណ៍ ចាប់តាំងពីថ្ងៃច័ន្ទនៅក្នុងប្រទេសនេះ។

យោងតាមមន្រ្តីក្រសួងបានឱ្យដឹងថា រហូតមកដល់ពេលនេះ មានមនុស្សចំនួន ៣៩.១៧៤ នាក់ត្រូវបានរំសាយចេញពីមន្ទីរពេទ្យបន្ទាប់ពី បានបង្ហាញពីភាពប្រសើរឡើង។

ថ្ងៃអង្គារនេះគឺជាថ្ងៃទី ៥៦ នៃការបិទប្រទេសដែលកំពុងបន្ត នៅទូទាំងប្រទេស ដែលបានប្រកាសដោយរដ្ឋាភិបាលមជ្ឈមណ្ឌលដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺរាតត្បាតនេះ។

ការបិទប្រទេសដែលបានប្រកាសនៅថ្ងៃទី ២៥ ខែមីនាត្រូវបានបន្តជាលើកទីបីនៅថ្ងៃអាទិត្យ (១៧ ឧសភា) រហូតដល់ថ្ងៃទី ៣១ ខែឧសភា។ ដំណាក់កាលទី ៤ បានចាប់ផ្តើមនៅថ្ងៃច័ន្ទដោយមានច្បាប់ថ្មីដូចដែលបានប្រកាស ដោយនាយករដ្ឋមន្រ្តីឥណ្ឌាណារិនដ្រាម៉ូឌីកាលពីថ្ងៃអង្គារ (១២ ឧសភា) ៕ប្រែសម្រួលៈ ណៃ តុលា

To Top