ព័ត៌មានអន្តរជាតិ

បារាំង ៖ កូនសិស្សជាង ១,៤លាននាក់ អនុញ្ញាតិ ឲ្យចូលរៀនវិញ

បរទេស ៖ The Daily Mail ចេញផ្សយ នៅថ្ងៃអង្គារទី១៩ ខែឧសភានេះ បានសរសេរថា គ្រូបង្រៀន ជាច្រើននៅក្នុងប្រទេសបារាំង ត្រូវបានកោះហៅ ឲ្យត្រឡប់មកសាលារៀន ដើម្បីត្រៀម ទទួលស្វាគមន៍ កូនសិស្សប្រមាណជា១,៤លាននាក់ ឡើងវិញ បន្ទាប់ពីការបិទទ្វាអស់ រយៈពេលជាង២ខែ មកហើយនោះ។

រដ្ឋមន្ត្រីទទួល បន្ទុកកិច្ចការងារនេះ បានប្រកាសថា ហើយថាក្នុងរយៈពេល១១ថ្ងៃចុងក្រោយនេះ ករណីឆ្លងនៅទូទាំងសាលារៀន ៤០០០០កន្លែង មានចំនួនតែ ៧០ប៉ុណ្ណោះ ហើយមិនមែនជាកូនសិស្ស ឬបុគ្គលិកឡើយ ហើយក៏មិនមានស្ថានភាពធ្ងន់ធ្ងរ ខ្លាំងនោះដែរ។

គួរបញ្ជាក់ដែរថា នៅទូទាំងប្រទេស ចំនួនទាំង ២២ របស់សហភាពអឺរ៉ុបដែល សាលារៀនទាំងឡាយ ចាប់ផ្តើមបើកម្តងទៀត ហើយត្រូវ បានគេមើលឃើញថា មិនសូវមានការឆ្លងខ្លាំងនោះទេ ដែលអ្នកជំនាញបាននិយាយថា មានហានិភ័យតិចតួចណាស់ ចំពោះគ្រូបង្រៀនកុមារ និងគ្រួសាររបស់ពួកគេ៕

ប្រែសម្រួល៖ស៊ុនលី

To Top