លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Emmanuel Macron ប្រធានាធិបតីបារាំងអញ្ជើញជាសហអធិបតីក្នុងពិធី បិទកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនចិន-បារាំងលើកទី៧
នៅព្រឹកថ្ងៃទី៤ ខែធ្នូ នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិននិងលោកEmmanuel Macronប្រធានាធិបតីបារាំងបានអញ្ជើញធ្វើជាសហអធិបតីក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនចិន-បារាំងលើកទី៧ ព្រមនិងថ្លែងសុន្ទរកថា។
លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះគឺជាការចាប់ផ្តើមនៃ ៦០ ឆ្នាំថ្មីមួយទៀតនៃទំនាក់ទំនងចិន-បារាំង។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានត្រូវពង្រីកជាបន្តបន្ទាប់ និងមានភាពធន់កាន់តែខ្លាំងឡើងៗ។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីបានឡើងដល់ ៦៨,៧៥ ពាន់លានដុល្លារអាមេរិក ហើយទំហំសរុបនៃការវិនិយោគទៅវិញទៅមកលើសពី ២៧ ពាន់លានដុល្លារអាមេរិក។
ភាគីទាំងពីរគួរតែប្រកាន់ខ្ជាប់គោលបំណងដើមនៃការបង្កើតទំនាក់ទំនងការទូត ក្តាប់ជាប់កាលានុវត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាព និងយូរអង្វែងនៃទំនាក់ទំនងទ្វេភាគី ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការចិន-បារាំងឱ្យកាន់តែប្រសើរឡើង និងប្រើប្រាស់ស្ថិរភាពនៃទំនាក់ទំនងចិន-បារាំង ដើម្បីឆ្លើយតបកត្តាមិនប្រាកដប្រជានៃពិភពលោកសព្វថ្ងៃនេះ។
លោក Xi Jinping បានលើកឡើងសំណើបីចំណុច ពោលគឺ៖ ទីមួយ ត្រួសត្រាយវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីជាបន្តបន្ទាប់។ទីពីរ បន្តជំរុញការអភិវឌ្ឍថ្មីៗនៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងចិន និងអឺរ៉ុប។ទីបី រួមគ្នារួមចំណែកថ្មីក្នុងការកែទម្រង់ និងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចសកល៕
