បរទេស: មេដឹកនាំអ៊ីស្លាម ជនជាតិប៉ាគីស្ថានម្នាក់ដែលបានដឹកនាំក្រុមអ្នកគាំទ្ររាប់ពាន់នាក់ ចូលរដ្ឋធានីនិងទាមទារអោយលោកImran Khanលាលែងពីតំណែងនោះបានធ្វើការប្តេជ្ញាសាជាថ្មីថា នឹងបន្តការធ្វើបាតុកម្មរបស់គាត់ នៅថ្ងៃចន្ទបន្ទាប់ពីនាយករដ្ឋមន្រ្តីរូបនេះ ព្រងើយកន្តើយនឹងពេលវេលាកំណត់ ៤៨ ម៉ោងរបស់គាត់។
លោកMaulana Fazlur Rehman ជាបព្វជិតម្នាក់និងជាប្រធានគណបក្សអ៊ីស្លាម ធំជាងគេរបស់ប្រទេសនេះ បានចោទប្រកាន់លោក Khan ថាបានកាន់អំណាចកាលពីឆ្នាំមុន ដោយមានជំនួយពីយោធា ដែលបានគ្រប់គ្រងប្រទេសប៉ាគីស្ថានអស់ រយៈពេលប្រហែលពាក់កណ្តាលប្រវត្តិសាស្ត្រទៅហើយនោះ។
ជាការឆ្លើយតបផងដែរនាពេល កន្លងមកលោកនាយរដ្ឋមន្ត្រីKhan និងក្រុមយោធាបានបដិសេធ ចំពោះការចោទប្រកាន់ដែលបានកើតឡើងតាំងពីការបោះឆ្នោតខែកក្កដាឆ្នាំ ២០១៨ នោះរួចរាល់ទៅហើយ។មកដល់ពេលនេះគេមិនទាន់ដឹង ច្បាស់ទេថាតើលោកRehman នឹងអាចរក្សាទុកអ្នកគាំទ្រ របស់ខ្លួននៅទីក្រុងអ៊ីស្លាម៉ាបាដ រហូតដល់ពេលនណាទេ៕
ប្រែសម្រួល: ស៊ុន លី