ព័ត៌មានអន្តរជាតិ

ម៉ារ៉ុកនឹងទិញមីស៊ីល និងប្រព័ន្ធការពារមីស៊ីល ពីបារាំង

បរទេស៖ ក្រសួងការពារជាតិម៉ារ៉ុក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធ សប្ដាហ៍នេះថា ប្រទេសម៉ារ៉ុក នឹងទិញយកមីស៊ីល និងប្រព័ន្ធការពារមីស៊ីល ពីក្រុមហ៊ុនឧស្សាហកម្ម​​ ការពារជាតិបារាំង MBDA France។

យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ការអនុម័តរបស់រដ្ឋាភិបាល ចំពោះកុងត្រានេះ គឺត្រូវបានធ្វើឡើង ក្រោយពីប្រទេសម៉ារ៉ុក ទទួលបានកម្ចី២១១លានដុល្លារ នៅក្នុងខែកុម្ភៈ ពីក្រុមធានាគារបារាំង BNP Paribas។

គួរបញ្ជាក់ថា បារាំងផ្គត់ផ្គង់ប្រហែល ៤២ភាគរយ នៃតម្រូវការអាវុធរបសម៉ារ៉ុក ស្របពេល ដែលសហរដ្ឋអាមេរិក ធ្វើការផ្គត់ផ្គង់ស្ទើរតែទាំងអស់ ហើយចំណងមិត្តភាព រវាងប្រទេសបារាំង និងប្រទេសម៉ារ៉ុក ដែលជាអតីតអាណានិគមបារាំង រហូតដល់ឆ្នាំ១៨៥៦នោះ គឺមានភាពស្និទ្ធស្នាល ជាយូរមកហើយ៕ ប្រែសម្រួល៖ប៉ាង កុង

To Top