បរទេស៖ នេះជាវគ្គទី ៤ ក្នុងរឿង ១០ ដែលពិនិត្យមើលបញ្ហាដែល មេដឹកនាំចិន ជួបប្រទះនៅពេល ពួកគេជួបជុំគ្នាសម្រាប់ «សម័យប្រជុំ វគ្គពីរ» ប្រចាំឆ្នាំនៃសមាជប្រជាជនជាតិ និងសន្និសីទពិគ្រោះយោបល់នយោបាយ ប្រជាជនចិន នៅសប្តាហ៍នេះ។ រឿងនេះមើលពីការរំពឹងទុកនិងផលប៉ះពាល់នៃថវិកា យោធាថ្មីរបស់ចិន។
យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា មេដឹកនាំយោធាចិន កំពុងប្រយុទ្ធ ដើម្បីបង្កើនថវិការបស់ពួកគេដែលនឹងត្រូវប្រកាសនៅក្នុងសមាជប្រជាជនជាតិដែលនឹងចាប់ផ្តើម នៅថ្ងៃសុក្រនេះ ដោយលើកហេតុផលថា កងទ័ពឈរជើងធំជាងគេ លើពិភពលោកត្រូវ ការធនធានបន្ថែមទៀត ដើម្បីទប់ទល់នឹងបញ្ហាដែលងាយនឹងកើតមានទាំងក្នុងប្រទេស និងក្រៅប្រទេស។ ប៉ុន្តែបញ្ជីកំពូល គឺការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង ជាមួយសហរដ្ឋអាមេរិក។
ទំនាក់ទំនងចិន – អាម៉េរិក បានឈានដល់ចំណុចទាបមួយ ចំពេលមានសង្គ្រាមពាណិជ្ជកម្ម ការផ្ទុះឡើងនូវសេរីភាពស៊ីវិល និងបញ្ហាកោះតៃវ៉ាន់ រួមទាំងជម្លោះជុំវិញការទាមទារទឹកដីរបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង។ បន្ថែមលើការចោទប្រកាន់ វាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង អំពីដើមកំណើតនៃរោគរាតត្បាត Covid-19 ហើយវាគឺជាស្រាពុល។
តាមទស្សនៈរបស់ទីក្រុងប៉េកាំង ការគំរាមកំហែងខាងយោធាកំពុងតែកើតមាននៅលើមាត់ទ្វាររបស់ខ្លួន ជាមួយយន្តហោះទម្លាក់គ្រាប់បែក របស់អាមេរិក ដែលកំពុងដំណើរការប្រហែល ៤០ ជើង លើតំបន់ដែលមានជម្លោះនៅសមុទ្រចិន ខាងត្បូង និងសមុទ្រចិនខាងកើតនៃប្រទេសចិន រហូតមកដល់ពេលនេះឬច្រើនជាងបីដងនៃចំនួនហោះហើរក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ ។ នាវាចម្បាំងរបស់កងនាវាចរអាមេរិក បានបើកប្រតិបត្តិការចំនួន៤ ចំពោះអ្វីដែលហៅថា “ សេរីភាពក្នុងការធ្វើនាវាចរណ៍” នៅក្នុងតំបន់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មាន ៨។
អ្នកអត្ថាធិប្បាយយោធា ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង និងជាអតីតយោធារបស់ចិន គឺលោក Song Zhongping បាននិយាយថា «រដ្ឋាភិបាលទីក្រុងប៉េកាំង មានអារម្មណ៍ថា ការគំរាមកំហែងផ្នែកសន្តិសុខដែលសហរដ្ឋអាមេរិកនិងបណ្តាប្រទេសនានា គឺកំពុងតែកើនឡើង ដូច្នេះកងទ័ពរំដោះប្រជាជនត្រូវការការបង្កើនថវិកា ដើម្បីគាំទ្រដល់ការធ្វើទំនើបកម្មយោធា និងការហ្វឹកហាត់ត្រៀមប្រយុទ្ធ»៕ប្រែសម្រួលៈ ណៃ តុលា