រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់អះអាងថា រុស្ស៊ីមិនមានបំណងក្នុងការធ្វើសង្គ្រាមទល់នឹងណាតូនោះទេ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនចង់មានជម្លោះផ្ទាល់ជាមួយណាតូទេ។
កន្លងមកប្រធានអង្គការណាតូលោក Mark Rutte ធ្លាប់បានអះអាងកាលពីដើមខែនេះថា ៖យើងនឹងអាចក្លាយទៅជាគោលដៅបន្ទាប់របស់រុស្ស៊ីនៅពេលដែលជម្លោះអ៊ុយក្រែនបានបញ្ចប់។
លោកបានស្នើថា ទីក្រុងមូស្គូ អាចត្រៀមខ្លួនក្នុងការប្រើកម្លាំងយោធាប្រឆាំងនឹងអង្គការណាតូក្នុងរយៈពេល៥ឆ្នាំខាងមុខ ដោយជំរុញឱ្យប្រទេសជាសមាជិកបង្កើនការចំណាយយោធាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
នៅពេលសួរអំពីការអត្ថាធិប្បាយរបស់លោក Rutte អំឡុងពេលសម្ភាសន៍ជាមួយកាសែត Die Zeit កាលពីថ្ងៃចន្ទលោក Pistorius បានឆ្លើយតបថា ៖ខ្ញុំមិនជឿលើសេណារីយ៉ូបែបនេះនឹងអាចកើតឡើងទៅរួចនោះទេ។
លោកបានអះអាងថា៖តាមការប៉ាន់ស្មានរបស់ខ្ញុំ លោកPutinគឺនឹងមិនចាប់អារម្មណ៍ក្នុងការធ្វើសង្គ្រាមលោកពេញលក្ខណៈប្រឆាំងនឹងអង្គការណាតូទេ។ គាត់ចង់បំផ្លាញអង្គការណាតូពីខាងក្នុងដោយធ្វើឲ្យខូចដល់ការរួបរួមរបស់សម្ព័ន្ធនេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
