សេអ៊ូល៖ អនុរដ្ឋមន្រ្តីក្រសួងអប់រំ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងបើកវគ្គសិក្សាថ្មី សម្រាប់សិស្សក្មេងៗ តាមការគ្រោងទុក ក្រោយពីបានបិទជាង ៥ខែ ដោយសារជំងឺឆ្លងកូវីដ-១៩។
អនុរដ្ឋមន្រ្តីក្រសួងអប់រំ លោកស្រី Park Baeg-beom បានបញ្ជាក់ជាថ្មី នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅអគាររដ្ឋាភិបាល ក្នុងទីក្រុងសេជុងថា រដ្ឋាភិបាលគ្រោងនឹងជំរុញ ការបើកសាលារៀនម្តងទៀត ដែលគ្រោងធ្វើនៅថ្ងៃពុធខាងមុខ។
យោងតាមផែនការនេះ សិស្សថ្នាក់ទី ២ នៃវិទ្យាល័យ ថ្នាក់ទី ៣ នៃអនុវិទ្យាល័យកណ្តាល ហើយថ្នាក់ទី ១ និងទី ២ នៃសាលាបឋមសិក្សា និងមតេយ្យគ្រោង នឹងវិលត្រឡប់ចូលរៀនវិញ នៅសប្តាហ៍ក្រោយ បន្ទាប់ពីសិស្សច្បង ដែលបានវិលត្រឡប់ ទៅសាលារៀនវិញនៅថ្ងៃពុធ៕ ដោយ៖ ឈូក បូរ៉ា