បរទេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា អ្នកបើកយន្តហោះត្រូវ ចុះចតយន្តហោះដោយសារតែ ការលេចធ្លាយប្រេងដែលត្រូវបានរកឃើញ នៅក្នុងម៉ាស៊ីនមួយរបស់ម៉ាស៊ីនយន្តហោះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រភពមួយបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា “ជើងហោះហើររបស់យន្តហោះលេខ ៧៥៧១ ពី ម៉ូស្គូ – Punta Cana (សាធារណរដ្ឋ Dominican) បានធ្វើការចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Sheremetyevo នៅទីក្រុង មូស្គូ ។ យន្តហោះមានបញ្ហាជាមួយម៉ាស៊ីន” ។
យោងតាមអ្នកតំណាងនៃ សេវាកម្មបន្ទាន់របស់រុស្ស៊ី ឧបករណ៍ចាប់សញ្ញាសម្ពាធ ប្រេងនៅក្នុងម៉ាស៊ីនមួយបាន រលត់ភ្លាមៗបន្ទាប់ពីចាប់ដំណើរការ។ តាមទិន្នន័យបឋម មានមនុស្សចំនួន ៤៨៨ នាក់នៅលើយន្តហោះ៕
ប្រែសម្រួលៈ ណៃ តុលា