បរទេស៖ នៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលប្រទេសសិង្ហបុរី ឬMOH បានរាយការណ៍ករណីឆ្លងថ្មី មេរោគកូវីដសរុបចំនួន៤៤៨ករណី សម្រាប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលនាំឱ្យតួលេខ សរុបនៃអ្នកមានផ្ទុកវិរុសឆ្លងមួយនេះ នៅក្នុងប្រទេសកើនដល់ ២៩៨១២ ហើយ។
ក្នុងចំណោមករណី ដែលបានបញ្ជាក់ថា ទាំងនោះមាន ១៤ ករណី ឆ្លងនៅក្នុងសហគមន៍ហើយ ៤៣៤ នាក់ជាអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។ដូចនេះគឺមិនមានករណីនាំចូលទេ។
ក្រសួងសុខាភិបាល បាននិយាយទៀតថា ក្នុងចំណោមករណីថ្មីគឺមាន ៩៩ ភាគរយត្រូវបានផ្សារភ្ជាប់ ជាមួយនឹងក្រុមមនុស្ស ដែលគេស្គាល់ ខណៈដែលនៅសល់ កំពុងរង់ចាំការទាក់ទង។
គួរឲ្យដឹងដែរថា ចំណែកឯតួលេខ នៃអ្នកជាសះស្បើយ ក៏មានចំនួនកើនឡើងច្រើនផងដែរ ដោយក្នុងនោះសរុបមាន ១២១១៧នាក់មកហើយ ដែលត្រូវបានអនុញ្ញាត ឲ្យចាកចេញពីមន្ទីរពេទ្យ៕
ប្រែសម្រួល៖ស៊ុនលី