កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមជាមួយមន្ត្រីបច្ចកទេសក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃ ការសង់សង់ គ្រឹះ ការពារច្រាំងព្រែកកុយ បណ្តោះ អាសន្ន និងបន្ទាន់ប្រវែង២៥០ម៉ែត្រ នៅភូមិអន្លង់គគី ឃុំព្រែកកុយ ស្រុកកងមាស ។
តាមមន្ត្រីសាលាខេត្តកំពង់ចាម អោយដឹងថា ការសាងសង់គ្រឹះការការពារច្រាំងព្រែកកុយនេះ បានចាប់ផ្តេីមឡេីង កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ មកដល់បច្ចុប្បន្ននេះ គឺសម្រេចបានប្រមាណជា៥០%ហេីយ ក្នុងនោះប្រភេទការងារមានដូចជា ការរៀបចំគ្រឹះ ដោយរៀបចំប្រអប់ថ្ម Gabion box បន្តមកលេី តាមមាត់ព្រែក ព្រមទាំងរៀបចំប្រព័ន្ធដោះទឹកក្រោមដី និងការងារចាក់ដីលុប ដេីម្បីរៀបជាផ្លូវសម្រាប់ធ្វេីដំណេីរឡេីងវិញ ដែលគ្រោងសម្រេចឲ្យបានរួចរាល១០០% នៅមុនរដូវទឹកឡើងក្នុងឆ្នាំេនះ។
គួរបញ្ចាក់ផងដែរថា យោងតាមសំណើររបស់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលខេត្តកំពង់ចាម បានស្នើសុំបន្តទៅក្រសួង ធនធានទឹក និងឧតុនិយម ដើម្បីជួយអន្តរាគមន៍ និងសាងសង់ច្រាំងព្រែក ប្រវែង២៥០ម៉ែត្រ ដើម្បីជាខឿនការពារច្រាំង និងផ្លូវអមតាមមាត់ព្រែកនោះផងដែរ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត រួមនឹងប្រតិភូអមដំណើរ បាននាំយកគ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារៈមួយចំនួន ដែលជាអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរុះរើផ្ទះគេចចេញពីកន្លែងបាក់ច្រាំង ចំនួន២គ្រួសារ នៅឃុំសូរគង និងប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ស្ថិតនៅក្នុងភូមិអន្លង់គគីរ ឃុំព្រែកកុយ សស្រុកកងមាសផងដែរ ៕