ព័ត៌មានអន្តរជាតិ

អង់គ្លេស​ ចេញច្បាប់ថ្មី ហាមធ្វើបាតុកម្ម នៅក្នុងទីក្រុងឡុងដ៍

បរទេស:ទូរទស្សន៍CNN ចេញផ្សាយនៅថ្ងៃពុធទី៦ ខែវិច្ឆិកានេះ បានឲ្យដឹងថាតុលាការកំពូល របស់ទីក្រុងឡុងដ៍ បានចេញសេចក្តីសម្រេចមួយនៅព្រឹកថ្ងៃថា ប៉ូលីសត្រូវតែធ្វើការហាមឃាត់ រាល់ការធ្វើបាតុកម្មទាំងឡាយ ហើយបញ្ជាក់ថារាល់ការធ្វើបាតុកម្ម នៅទីក្រុងឡុងដ៍ គឺជាសកម្មភាពខុសច្បាប់។

ប៉ូលីសក្នុងទីក្រុងឡុងដ៍ បានចេញសេចក្តីកែសំរួល លើច្បាប់មាត្រាទី១៤ របស់ខ្លួន កាលពីខែមុននៅពេល ដែលក្រុមបាតុកររាប់ពាន់នាក់ បានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុង។

ក្នុងនោះខ្លួនក៏បានបញ្ជាក់ទៀតថា ការប្រជុំណាមួយ ដែលជាប់ទាក់ទង នឹងការបះបោរប្រឆាំង ដែលមានឈ្មោះថាAutumn Uprising នឹងត្រូវតែបញ្ឈប់ការតវ៉ា របស់ពួកគេនៅក្នុង ទីក្រុងឡុងជាដាច់ខាត៕

ប្រែសម្រួល:ស៊ុនលី

To Top