ព័ត៌មានជាតិ

ចៅអធិការវត្តឯករស្មីហៅ (វត្តទួលតាឯក) នាំយកគ្រឿងឧបភោគបរិភោគ ជូនកងទ័ពជួរមុខ ក្នុងទិសព្រះវិហារ

ព្រះវិហារ៖ ព្រះខន្តិធររង្សី សាវ រើន ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តឯករស្មី ហៅ (វត្តទួលតាឯក) ខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានដឹកនាំព្រះសង្ឃចំនួន១០អង្គ និងញាតិញោមពុទ្ធបរិស័ទ ជាច្រើនរូបនាំយកសម្ភារៈមួយចំនួនជូនកងទ័ពទិសទី១ ខេត្តព្រះវិហារ ។

សូមបញ្ជាក់ផងដែរថា អំណោយ ចៅអធិការវត្តឯករស្មី ហៅ «វត្តទួលតាឯក» ដែលត្រូវបានយកទៅផ្ដល់ ជូនវីរៈកងទ័ពជួរ ក្នុងខេត្តព្រះវិហារ នាឱកាសរួមជាគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ផងដែរ៕

ដោយ៖ សួន ពិសិត/ដើមអម្ពិល/ព្រះវិហារ

To Top