សេអ៊ូល៖ ក្រសួងបង្រួបបង្រួមជាតិ បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ថវិកាចំនួន ៤,៩ លានដុល្លារ សម្រាប់គម្រោងជំនួយ របស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសកូរ៉េខាងជើង ក្នុងគោលបំណង បង្កើនការយល់ដឹង អំពីគោលការណ៍ ស្ថិតិពិភពលោក នៅក្នុងប្រទេសកុម្មុយនិស្តមួយនេះ។
យោងតាមក្រសួងបានឱ្យដឹងថា គណៈកម្មាធិរដ្ឋាភិបាលស៊ីវិល សម្រាប់ការផ្លាស់ប្តូរអន្តរកូរ៉េ បានអនុម័តផែនការ ដើម្បីផ្តល់មូលនិធិ ដល់គម្រោងរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកយូអិន ហើយថវិកានេះ នឹងត្រូវចំណាយក្នុងរយៈពេល ៦ ឆ្នាំខាងមុខ ដោយមានប្រាក់ចំនួន ៧២ ម៉ឺនដុល្លារ ទុកសម្រាប់ឆ្នាំនេះ។
ក្រសួងបានឲ្យដឹងថា មូលនិធិនេះនឹងត្រូវប្រើប្រាស់ភាគច្រើន ក្នុងការលើកកម្ពស់ការយល់ដឹង របស់ប្រជាជនកូរ៉េខាងជើង អំពីគោលការណ៍អន្តរជាតិ ស្តីពីស្ថិតិ និងការប្រើប្រាស់ទិន្នន័យ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ សមត្ថភាពអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់ប្រទេស៕ ដោយ ៖ ឈូក បូរ៉ា