ព័ត៌មានអន្តរជាតិ

លោក ត្រាំ ស្នើសម្របសម្រួល ជម្លោះព្រំដែន ចិន-ឥណ្ឌា

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា នាពេលថ្មីៗនេះ លោកបានស្នើផ្តល់ជួយសម្របសម្រួល ជម្លោះជាប់គាំងរវាងប្រទេសឥណ្ឌា និងប្រទេសចិន នៅតំបន់ព្រំដែនតាម ជួរភ្នំហិមាល័យ។

នៅក្នុងសារបង្ហោះ លើបណ្ដាញសង្គមធ្វីតធ័រមួយ លោក ត្រាំ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា “យើងទើបបានជូនដំណឹងប្រាប់ ទាំងប្រទេសឥណ្ឌានិងប្រទេសចិនថា សហរដ្ឋអាមេរិកត្រៀម លក្ខណៈរួចរាល់ មានឆន្ទៈនិងមានសមត្ថភាពអាចធ្វើការសម្របសម្រួល ឬក៏ធ្វើជាអាជ្ញាកណ្ដាលវិនិច្ឆ័យ ចំពោះជម្លោះព្រំដែនដែលកើនកម្តៅខ្លាំងឡើងនាពេល បច្ចប្បន្នរបស់ពួកគេ”។

គួរបញ្ជាក់ថា អ្នកអង្កេតការណ៍ឥណ្ឌា កាលពីថ្ងៃអង្គារម្សិលមិញនេះ បាននិយាយប្រាប់ថា ការជាប់គាំងតាមព្រំដែន បានកើនកម្តៅកាន់តែខ្លាំង ដោយសារតែឥណ្ឌាសាងសង់ផ្លូវនិងព្រលានយន្តហោះ នៅក្នុងតំបន់ ស្របពេលដែលឥណ្ឌប្រជែង ជាមួយគោលគំនិតក្រវ៉ាត់ផ្លូវរបស់ប្រទេសចិន៕ ប្រែសម្រួល៖ប៉ាង កុង

To Top