បរទេស៖ក ងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃពុធសប្ដាហ៍នេះថា កងទ័ពជើងទឹក មកពីសហរដ្ឋអាមេរិក និងមកពីប្រទេសសិង្ហបុរី បានធ្វើសមយុទ្ធទ្វេភាគីមួយ នៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង នាសប្ដាហ៍នេះ។
នាវាចម្បាំងអាមេរិក USS Gabrielle Giffords និងនាវាចម្បាំងសិង្ហបុរី RSS Steadfast បានចូលរួមក្នុងរយៈពេលពីរថ្ងៃ ក្នុងសមយុទ្ធបញ្ចាំងភ្លើង សមយុទ្ធហ្វឹកហាត់ សមយុទ្ធបាញ់កាំភ្លើងធុនធំ និងធុនតូច និងសមយុទ្ធហ្វឹកហាត់ ថតយករូបភាព នេះបើតាមសម្តីទ័ពជើងទឹកអាមេរិក។
គួរបញ្ជាក់ថា សមយុទ្ធនេះ បានប្រារព្ធធ្វើឡើង នៅថ្ងៃចន្ទនិងថ្ងៃអង្គារ ក្នុងដែនទឹកអន្តរជាតិ ដែលចិនអះអាងកម្មសិទ្ធិ ស្របពេលដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសគម្រង សម្រាប់ពង្រឹងការត្រៀមរៀបចំ របស់យោធាចិន សម្រាប់ការប្រឈមមុខដាក់គ្នា ដោយអាវុធ៕ ប្រែសម្រួល៖ប៉ាង កុង