ព័ត៌មានអន្តរជាតិ

​ អាជីវកម្មនៅចក្រភពអង់គ្លេស​ ព្រមានអំពីការចំណាយខ្ពស់ជាងមុន បន្ទាប់ពីសហរដ្ឋអាមេរិក ដំឡើងពន្ធដល់ ១៥ភាគរយ

ឡុងដ៍៖ ក្រុមអាជីវកម្មអង់គ្លេស​ បានព្រមាននៅថ្ងៃចន្ទថា ពន្ធសកលថ្មី ១៥ភាគរយដែលប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អាចបង្កើនការចំណាយសម្រាប់អ្នកនាំចេញរបស់អង់គ្លេស និងបន្ថែមភាពតានតឹងថ្មីដល់ពាណិជ្ជកម្មឆ្លងមហាសមុទ្រអាត្លង់ទិក។

ចលនានេះបានធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់តុលាការកំពូល សហរដ្ឋអាមេរិក ដែលបានធ្វើឱ្យមិនត្រឹមត្រូវ នូវមូលដ្ឋានច្បាប់សម្រាប់សំណុំ នៃពន្ធទូលំទូលាយដែលត្រូវបានណែនាំក្រោមច្បាប់អំណាចសេដ្ឋកិច្ច បន្ទាន់អន្តរជាតិឆ្នាំ១៩៧៧ (IEEPA) ដែលជាសសរស្តម្ភសំខាន់នៃអ្វីដែលហៅថា “ពន្ធទៅវិញទៅមក” របស់លោក ត្រាំ​ ដែលជាផ្នែកមួយនៃរបៀបវារៈពាណិជ្ជកម្ម “ទិវារំដោះ” របស់លោក។

ដើម្បីឆ្លើយតបទៅនឹងសេចក្តីសម្រេចនេះ លោក ត្រាំ បានអំពាវនាវដល់មាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដើម្បីដាក់ពន្ធថ្មី ១៥ភាគរយលើការនាំចូលជាច្រើន ។

ខណៈពេលដែលប្រទេសមួយចំនួន បានឃើញពន្ធត្រូវបានបន្ថយបើប្រៀបធៀបទៅនឹងកម្រិតមុនៗ ចក្រភពអង់គ្លេស និងអូស្ត្រាលីស្ថិតក្នុងចំណោមប្រទេស​ ដែលឥឡូវនេះ ប្រឈមមុខនឹងអត្រាប្រសិទ្ធភាពខ្ពស់ជាង។

លោក William Bain ប្រធានគោលនយោបាយពាណិជ្ជកម្មនៅសភាពាណិជ្ជកម្មអង់គ្លេស (BCC) បានឧ្យដឹងថា ការផ្លាស់ប្តូរនេះស្មើនឹងការកើនឡើង ៥ភាគរយនៃពន្ធលើទំនិញជាច្រើន ប្រភេទរបស់ចក្រភពអង់គ្លេស ដែលដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក លើកលែងតែផលិតផលទាំងនោះ​ ដែលគ្របដណ្តប់ដោយកិច្ចព្រមព្រៀងវិបុលភាពសេដ្ឋកិច្ច (EPD) ជាមួយទីក្រុងវ៉ាស៊ីនតោន៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top