ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ដាក់ពង្រាយយន្តហោះចម្បាំង មួយចំនួនទៅកាន់ប្រទេសអ៊ីស្រាអែល

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនបានអះអាងកាលពីថ្ងៃអង្គារ ដោយដកស្រង់ សម្តីមន្ត្រីអាមេរិក និងទិន្នន័យ តាមដានការហោះហើររបស់សហរដ្ឋអាមេរិកថា សហរដ្ឋអាមេរិកបានដាក់ពង្រាយ កងយន្តហោះចម្បាំងបំបាំងកាយ F-22 Raptor កម្រិតខ្ពស់ទៅកាន់មូលដ្ឋានទ័ព អាកាសអ៊ីស្រាអែលនៅ ភាគខាងត្បូងប្រទេស។
ចំណាត់ការដែលបានរាយការណ៍មកនេះ គឺជាផ្នែកមួយ នៃការកសាងយោធាដ៏ធំ របស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ចំពេលមានភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់។

យន្តហោះ F-22 ចំនួន១២គ្រឿង ត្រូវបានគេមើលឃើញថា ហោះចេញពី Royal Air Force Lakenheath ក្នុងប្រទេសអង់គ្លេស កាលពីថ្ងៃអង្គារ នេះបើយោងតាមវីដេអូ និងរូបថតដែលត្រូវបានផ្សព្វផ្សាយ ដោយអ្នកសង្កេតការណ៍យន្តហោះ និងផ្ទៀងផ្ទាត់ដោយ New York Times ។

មន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ ប្រាប់កាសែត Times of Israel និង NYT ថា យន្តហោះចម្បាំងកំពុងត្រូវ បានបញ្ជូនទៅកាន់ប្រទេសអ៊ីស្រាអែល ហើយថាមានខ្លះបានមកដល់ហើយ។ ការដាក់ពង្រាយនេះគឺជាចលនា ប្រតិបត្តិការដែលគេស្គាល់ជាលើកដំបូងនៃយន្តហោះ F-22 ទៅកាន់តំបន់ចំពេលមានការប្រឈម មុខដាក់គ្នាជាមួយទីក្រុងតេហរ៉ង់។

ឧត្តមសេនីយឯកលោក David Deptula ដែលចូលនិវត្តន៍របស់កងទ័ព អាកាសអាមេរិក បានពណ៌នាការ ធ្វើសកម្មភាព នេះថា មានសារៈសំខាន់ ដោយប្រាប់កាសែត NYT ថាវា៖ជាការបង្ហាញពីការ ត្រៀមខ្លួនសម្រាប់ជំហរកាន់តែឈ្លានពាន ចំពោះអ៊ីរ៉ង់ និងកិច្ចសហប្រតិបត្តិការ ដែលមានសក្តានុពល ជាមួយអ៊ីស្រាអែលក្នុងការវាយប្រហារ ។ វាជាសញ្ញាថាសហរដ្ឋអាមេរិកមានការយកចិត្តទុកដាក់ចំពោះការវាយប្រហារ ប្រសិនបើអ៊ីរ៉ង់មិនយល់ព្រម តាមលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top