បទវិភាគ ៖ បុណ្យចូលឆ្នាំថ្មីចិន ឆ្នាំមមីក្លាយជា” កាតាលីករ” សម្រាប់ជំរុញកំណើន សេដ្ឋកិច្ចសកល
បុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមី ដែលទើបកន្លងផុតទៅ បានទាក់ទាញក្រសែចក្ខុ របស់ពិភពលោកទាំងមូល ។ បន្ទប់សណ្ឋាគារ ត្រូវបាន”កក់ពេញ” បុណ្យចូលឆ្នាំថ្មីចិន ដែលប្រកបដោយបច្ចេកវិទ្យាខ្ពស់ និងមានអារម្មណ៍ អនាគតយ៉ាងខ្លាំង ត្រូវបានដាក់បញ្ចូល ក្នុងតារាងស្វែងរកច្រើនបំផុត លើបណ្តាញអ៊ីនធឺណិត និងជនបរទេសកាន់ តែច្រើនឡើងៗ សម្រុកទៅអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិននៅប្រទេសចិន ល។ល ប្រការទាំងនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើក សម្រាប់បុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមីនេះ ។

ក្នុងនាមជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លើកទីពីរ បន្ទាប់ពីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជី សម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី ដោយជោគជ័យ ទីផ្សារបុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមីឆ្នាំ ២០២៦ មានសន្ទុះកើនឡើងខ្លាំង ។ ក្នុងអំឡុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បរិមាណសរុបនៃអ្នកដំណើរទៅមកក្នុងសង្គមទាំងមូលបានលើសពី ២ ពាន់ ៨ រយលាននាក់ គិត ជាមធ្យមក្នុងមួយថ្ងៃបានឡើងដល់ ៣១១ លាននាក់ដែលបានកើនឡើង ៨,១ ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ ២០២៥ ។ ទំហំលក់ដូរក្នុងមួយថ្ងៃគិត ជាមធ្យម នៃសហគ្រាសលក់រាយ និងសហគ្រាសភោជនីយដ្ឋាន សំខាន់ៗ របស់ប្រទេសចិនបានកើនឡើង ៥,៧ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៥ ។ ប៉ុស្តិ៍ត្រួតពិនិត្យតាមច្រកទ្វារព្រំដែន ទូទាំងប្រទេសចិនបានត្រួត ពិនិត្យអ្នកដំណើរចិន និងបរទេសដែលចេញចូលដែន ចំនួនសរុប ១៧,៧៩៦លាននាក់ ក្នុងអំឡុងពេលថ្ងៃឈប់ សម្រាកអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ ២០២៦ គិតជាមធ្យមក្នុងមួយថ្ងៃមានចំនួនដល់ទៅ ១,៩៧៧ លាននាក់ដែលបានកើនឡើង ១០,១ ភាគរយបើប្រៀបធៀប នឹងបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ ២០២៥ ។ ចំនួនលក់សំបុត្រភាពយន្ត របស់ចិនក្នុងអំឡុងបុណ្យ ចូលឆ្នាំថ្មីចិនឆ្នាំ ២០២៦ បានលើសពី ៥,៧ ពាន់លានយាន់ប្រាក់ចិន ចំណែកចំនួនសរុបនៃការលក់សំបុត្រភាពយន្តប្រចាំឆ្នាំ ២០២៦ បានកាន់លំដាប់ទី ១ លើពិភពលោក ។ល។ តួលេខដ៏គួរ ឱ្យលេចធ្លោទាំងនេះ បានចាក់មូលដ្ឋានគ្រឹះ ដ៏ល្អប្រសើរសម្រាប់សេដ្ឋកិច្ចចិន ក្នុងឆ្នាំចាប់ផ្តើម នៃការអនុវត្តផែនការ អភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ។ ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានវាយតម្លៃថា បុណ្យចូលឆ្នាំថ្មីចិន ឆ្នាំមមីបានក្លាយជា”កាតាលីករ”សម្រាប់ជំរុញ កំណើនសេដ្ឋកិច្ចសកល ។
ស្របពេលនឹងការអាប់ដេត នៃទីផ្សារនិង វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វិធីលេងកម្សាន្តថ្មីសម្រាប់អបអរសាទរ បុណ្យចូលឆ្នាំថ្មីចិន ក៏កាន់ តែមានភាព សម្បូរបែបផងដែរ ។ ពីការបញ្ចាំងភ្លើងពណ៌ឡាស៊ែរ ដោយព្រិលទឹកកក ដល់ សារមន្ទីរឌីជីថល ទីផ្សារ ដែលមានលក្ខណៈពិសេស គ្រប់បែបយ៉ាងបាននាំមក នូវការដកបទពិសោធដ៏ សម្បូបែបដល់អ្នកផងទាំងពួង ។ ការសម្តែងដ្រូន មនុស្សយន្តជូនពរឆ្នាំថ្មី និងសរសេរពាក្យជូនពរតាមរយៈភាពវៃឆ្លាត សិប្បនិមិ្មតបានក្លាយជា “ផលិតផលថ្មីទាំងបី”សម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មីចិន ។ មនុស្សយន្តដែល”ផលិត ដោយតម្រិះប្រាជ្ញាចិន”បានដើរចូលក្នុងទីស្នាក់ការទូទៅនៃអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កជាលើកដំបូងដើម្បីសរសេរអក្សរជូនពរដែលមានភាពសន្ទុះ Cyber ខ្លាំងក្លាក្នុងបរិយាកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ សេវាកម្មដូចជាជួយធ្វើម្ហូប នៅផ្ទះនិងឱ្យ ចំណីសត្វចិញ្ចឹម ដែលទទួលការពេញនិយមខ្លាំង ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ ២០២៦ បានបង្ហាញយ៉ាងពេញលេញ នូវសក្តានុពលដ៏ធំធេង នៃការប្រើប្រាស់ខាងសេវាកម្ម ។
ការទៅមករវាងប្រជាជនចិន និងបរទេសបានក្លាយជាការ បកស្រាយដ៏ពិសេស សម្រាប់ព្រឹត្តិការណ៍វប្បធម៌សកលនេះ ។ ក្នុងអំឡុងវិស្សមកាលនេះ អ្នកទេសចរចិនបាន ទៅធ្វើទេសចរណ៍នៅទីក្រុងជិត ១០០០ នៅទូទាំងពិភពលោក “មិត្តភក្តិថ្មីដែលលើកលែងទិដ្ឋាការ”ដូចជាប្រទេសរុស្ស៊ី និងតួកគីជាដើមបានក្លាយជាគោលដៅដ៏ពេញ និយមសម្រាប់ការ ធ្វើដំណើរទេសចរណ៍ឆ្លងដែន ហើយការប្រកួត កីឡាអូឡាំពិករដូវរងាក្រុងមីឡាន ដែលបានប្រារព្ធធ្វើក្នុងអំឡុងបុណ្យ ចូលឆ្នាំថ្មីចិនឆ្នាំមមិក៏បានធ្វើឱ្យការធ្វើទេសចរណ៍នៅប្រទេសអ៊ីតាលីមានការពេញនិយមយ៉ាងខ្លាំងផងដែរ ។ លើសពីនេះទៅទៀត ភ្ញៀវទេសចរបរទេសបាននាំគ្នាទៅអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅប្រទេសចិន ហើយចំនួនកក់សំបុត្រយន្តហោះ ចូលដែនចិនបានកើនឡើងជាង ៤ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ប្រទេសអឺរ៉ុបជាច្រើន បានកើនឡើងជាងពីរដង ។ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន គឺជាពិធីបុណ្យប្រពៃណី ដ៏ឱឡារិកបំផុត និងមានភាពតំណាងបំផុតរបស់ប្រទេសចិន ។ ស្របពេលដែលបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌ អរូបីនៅចុងឆ្នាំ ២០២៤ ការទទួលស្គាល់ជាសកល នៃនិមិត្តសញ្ញាវប្បធម៌កំពូលផុត លេខនេះត្រូវបានលើកតម្កើងកិត្យនុភាពយ៉ាងលេចធ្លោ ។
ផែនការក្នុងមួយឆ្នាំ ត្រូវរៀបចំនៅរដូវផ្ការីក ។ សន្ទុះកើនឡើងខ្លាំងនៃទីផ្សារ ប្រើប្រាស់ក្នុងអំឡុង ពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន បានបំពេញបន្ថែមនូវជំនឿចិត្តនិងកម្លាំង ចលករសម្រាប់សេដ្ឋកិច្ចចិនក្នុងឆ្នាំថ្មី ។ មានការចាប់ផ្តើមថ្មីនៅឆ្នាំថ្មី ប្រទេសចិននឹងរួមសហការជាមួយពិភពលោក ដើម្បីឆ្ពោះទៅមុខជារៀងរហូត ៕
