ព័ត៌មានអន្តរជាតិ

​ សហរដ្ឋអាមេរិក​ ដាក់ទណ្ឌកម្មថ្មី​ ដែលផ្តោតលើការលក់ប្រេង និងការផលិតអាវុធរបស់អ៊ីរ៉ង់

វ៉ាស៊ីនតោន៖ រដ្ឋបាលសហរដ្ឋអាមេរិក​ បានដាក់ទណ្ឌកម្មលើបុគ្គល អង្គភាព និងនាវាជាង ៣០គ្រឿង ដែលអនុញ្ញាតឱ្យមានការលក់ប្រេង និងការផលិតមីស៊ីលផ្លោង និងអាវុធទំនើប (ACW) របស់អ៊ីរ៉ង់ ដោយខុសច្បាប់។

ប្រកាសដោយការិយាល័យ គ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ក្រសួងរតនាគារនៅក្នុងសេចក្តីថ្លែងការណ៍មួយ វិធានការទាំងនេះបាន កំណត់គោលដៅលើនាវាចំនួន ១២គ្រឿង និងម្ចាស់ និងប្រតិបត្តិកររៀងៗខ្លួន។

សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា ទណ្ឌកម្មទាំងនេះក៏បានកំណត់គោលដៅបណ្តាញច្រើន​ ដែលអនុញ្ញាតឱ្យកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ និងក្រសួងការពារជាតិ និងភស្តុភារកម្មកងកម្លាំង ប្រដាប់អាវុធធានានូវសម្ភារៈបឋម និងគ្រឿងចក្ររសើបដែលត្រូវការ​ ដើម្បីបង្កើតឡើងវិញ នូវសមត្ថភាពផលិតមីស៊ីលផ្លោង និងអាវុធទំនេីប​ ក៏ដូចជាការរីកសាយភាយយាន គ្មានមនុស្សបើកទៅកាន់ប្រទេសទី៣។

យោងតាមសេចក្តីថ្លែងការណ៍នេះ នៅឆ្នាំ ២០២៥ រដ្ឋបាលសហរដ្ឋអាមេរិក​ បានដាក់ទណ្ឌកម្មលើបុគ្គល នាវា និងយន្តហោះជាង ៨៧៥ គ្រឿង ដែលជាផ្នែកមួយនៃយុទ្ធនាការ «ដាក់សម្ពាធអតិបរមា» របស់ទីក្រុងវ៉ាស៊ីនតោនលើអ៊ីរ៉ង់។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់​ អភិវឌ្ឍអាវុធ នុយក្លេអ៊ែរឡើយ ខណៈដែលចោទប្រកាន់ ប្រទេសនេះថាកំពុងអភិវឌ្ឍមីស៊ីល​ ដែលអាចបាញទៅដល់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top