យោធាអ៊ីរ៉ង់ ចាប់ផ្តើមការវាយប្រហារ សងសឹក ទៅលើអ៊ីស្រាអែល វិញហើយ
បរទេស៖ យោធាអ៊ីរ៉ង់ បានចាប់ផ្តើមការវាយប្រហារសងសឹក ទៅលើអ៊ីស្រាអែល វិញហើយ បន្ទាប់ពីរដ្ឋជ្វីហ្វ និងសហរដ្ឋអាមេរិក បានវាយប្រហារសាធារណរដ្ឋអ៊ីស្លាម ទោះបីជាវិសាលភាព នៃការខូចខាតនៅតែមិនច្បាស់លាស់ក៏ដោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈថា នៅព្រឹកថ្ងៃសៅរ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសថា ប្រទេសអ៊ីស្រាអែលបានអនុវត្ត «ការវាយប្រហារជាមុន» ទៅលើអ៊ីរ៉ង់ «ដើម្បីលុបបំបាត់ការគំរាមកំហែងប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល»។
ក្រោយមក ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា កងកម្លាំងអាមេរិកកំពុងចូលរួម ខណៈដែលសន្យាថានឹងរុះរើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ «បំផ្លាញឧស្សាហកម្មមីស៊ីល [អ៊ីរ៉ង់]» និង «បំផ្លាញកងទ័ពជើងទឹករបស់ពួកគេ»។
ទីក្រុងតេអេរ៉ង់អះអាងថា ខ្លួនមិនស្វែងរកអាវុធនុយក្លេអ៊ែរទេ ដោយទទូចថា កម្មវិធីស្រាវជ្រាវរបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាពតែប៉ុណ្ណោះ៕
ប្រែសម្រួលៈ ណៃ តុលា
