លោក Trump អះអាងថា បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោកAyatollah Ali Khamenei
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់ហើយនៅក្នុងការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
លោក Khamenei បានស្លាប់ហើយនេះ បើយោងតាមការបញ្ជាក់ដោយ លោក Trump នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ។ក្នុងនោះផងដែរលោក Trump បានបន្ថែមទៀតថា យុទ្ធនាការយោធាដ៏ធំប្រឆាំង នឹងអ៊ីរ៉ង់នឹងនៅតែបន្តទៀត។
យ៉ាងណាក្តីនៅមុននេះ មួយថ្ងៃអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បានប្រាប់ ABC News នៅក្នុងបទសម្ភាសន៍ថា លោក Khamenei និងប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian គឺមានសុវត្ថិភាពនៅឡើយ៕
