ព័ត៌មានអន្តរជាតិ

Update: ជាការឆ្លេីយតប នឹងការវាយប្រហារ អ៊ីរ៉ង់បេីកការវាយប្រហារសងសឹក គោលដៅអាមេរិក​ និងអ៊ីស្រាអែល​ ទូទាំងតំបន់

គែរ៖​ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅថ្ងៃសៅរ៍ បានចាប់ផ្តើម «ប្រតិបត្តិការប្រយុទ្ធដ៏សំខាន់» ប្រឆាំងនឹងអ៊ីរ៉ង់ ដោយអះអាងថា មេដឹកនាំកំពូលរបស់ប្រទេស Ayatollah Ali Khamenei ត្រូវបានសម្លាប់។

អ៊ីរ៉ង់បានសងសឹកជាមួយនឹងការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងអ៊ីស្រាអែល និងគោលដៅរបស់សហរដ្ឋអាមេរិកនៅទូទាំងតំបន់ ជាមួយនឹងការផ្ទុះដែលបានរាយការណ៍នៅក្នុងប្រទេសបារ៉ែន កាតា គុយវ៉ែត ហ្ស៊កដានី អារ៉ាប់រួម (UAE) និងអារ៉ាប៊ីសាអូឌីត ក្នុងចំណោមប្រទេសដទៃទៀត។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា គោលបំណង «គឺដើម្បីការពារប្រជាជនអាមេរិក ដោយលុបបំបាត់ការគំរាមកំហែង ដែលជិតមកដល់» ពីអ៊ីរ៉ង់ ហើយក្រសួងការពារជាតិអ៊ីស្រាអែល បានឧ្យដឹងថា ប្រទេសនេះបានបើកការវាយប្រហារ «ប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីលុបបំបាត់ការគំរាមកំហែងដល់អ៊ីស្រាអែល»។

យោធាអ៊ីស្រាអែលបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងប្រហែល ២០០ គ្រឿង បានបញ្ចប់ការវាយប្រហារយ៉ាងទូលំទូលាយ ប្រឆាំងនឹងប្រព័ន្ធមីស៊ីល និងប្រព័ន្ធការពារ នៅភាគខាងលិច និងកណ្តាលអ៊ីរ៉ង់ ដែលជាការហោះហើរយោធាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្ររបស់កងទ័ពអាកាសអ៊ីស្រាអែល។

នៅយប់ថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ផ្សាយផ្ទាល់មួយថា ប្រតិបត្តិការប្រយុទ្ធដែលកំពុងបន្តប្រឆាំងនឹងអ៊ីរ៉ង់ «នឹងបន្តដរាបណាចាំបាច់ ដើម្បីធានាថាអ៊ីរ៉ង់លែងបង្កការគំរាមកំហែងទៀតហើយ»៕
ប្រែសម្រួល​ ឈូក​  បូរ៉ា

To Top