ក្រសួងការបរទេស ៖ មកដល់ពេលនេះ ពុំមានសេចក្តីរាយការណ៍ថា មានប្រជាជនកម្ពុជា ក្នុងតំបន់មជ្ឈិមបូព៌ា រងគ្រោះនោះទេ
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា មកដល់ពេលនេះ ពុំមានសេចក្តីរាយការណ៍ថា មានប្រជាជនកម្ពុជា ក្នុងតំបន់មជ្ឈិមបូព៌ា រងគ្រោះនោះទេ និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរក្សាការអត់ធ្មត់ជាអតិបរមា។
យោងតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ កុម្ភ : ថា កម្ពុជាកំពុងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ា ដោយក្តីបារម្ភដ៏ជ្រាលជ្រៅ។
ក្រសួង គូសបញ្ជាក់ថា «យើងសូម អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរក្សាការអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាង កំណើន ស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលនឹងប៉ះពាល់ដល់អាយុជីវិតជនស៊ីវិល និងប៉ះពាល់ដល់ សន្តិភាព»។
ក្រសួង បន្ថែមថា «មកដល់ពេលនេះពុំមានសេចក្តីរាយការណ៍ថា មានប្រជាជនកម្ពុជារងគ្រោះទេ ហើយ ពលរដ្ឋកម្ពុជាទាំងអស់ ដែលស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវបានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្ន លើសុវត្ថិភាពរបស់ខ្លួន»។

