សហរដ្ឋអាមេរិក ចាត់ទុកអ៊ីរ៉ង់ ជារដ្ឋឧបត្ថម្ភការឃុំឃាំងខុសច្បាប់
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានចាត់តាំងអ៊ីរ៉ង់ជា «រដ្ឋឧបត្ថម្ភការឃុំឃាំងខុសច្បាប់» ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។
នៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានមួយ លោក Rubio បានសន្មតថា ការកំណត់នេះដោយសារតែការចាប់ខ្លួន និងការជាប់ពន្ធនាគារ ជាបន្តបន្ទាប់របស់អ៊ីរ៉ង់លើ «ជនជាតិអាមេរិក ដែលគ្មានទោស» ក៏ដូចជាជនបរទេសដទៃទៀតថាជាឥទ្ធិពលនយោបាយ។
ចលនានេះមិនដាក់ទណ្ឌកម្មភ្លាមៗទេ ប៉ុន្តែលោក Rubio បានលេីកឡេីងថា ប្រសិនបើអ៊ីរ៉ង់មិនបញ្ឈប់នោអទេ វិធានការបន្ថែមនឹងត្រូវបានដាក់ចេញ រួមទាំង «ការរឹតបន្តឹងការធ្វើដំណើរតាមភូមិសាស្ត្រ ដែលអាចកើតមានលើការប្រើប្រាស់លិខិតឆ្លងដែនអាមេរិកទៅកាន់ ឆ្លងកាត់ ឬមកពីអ៊ីរ៉ង់»។
លោកបានបន្ដថា «គ្មានជនជាតិអាមេរិកណាម្នាក់ គួរធ្វើដំណើរទៅកាន់អ៊ីរ៉ង់ ដោយហេតុផលណាមួយឡើយ។ យើងសូមបញ្ជាក់ជាថ្មី នូវការអំពាវនាវរបស់យើង សម្រាប់ជនជាតិអាមេរិកដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ ឱ្យចាកចេញជាបន្ទាន់»៕
ប្រែសម្រួល ឈូក បូរ៉ា
