ព័ត៌មានអន្តរជាតិ

ការវាយប្រហារ របស់អាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់​ ធ្វើឱ្យមជ្ឈិមបូព៌ា ធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមថ្មី និងភាពមិនប្រាកដប្រជា

គែរ៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ បានចាប់ផ្តើមការវាយប្រហារ តាមអាកាសរួមគ្នាប្រឆាំងនឹងអ៊ីរ៉ង់ ដោយអ៊ីរ៉ង់បានឆ្លើយតប ដោយការវាយប្រហារជាបន្តបន្ទាប់ លើគោលដៅអ៊ីស្រាអែល និង សហរដ្ឋអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា។

អ្នកស្លាប់ និងរបួសកាន់តែច្រើនត្រូវ បានរាយការណ៍នៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសដទៃទៀតដែលពាក់ព័ន្ធនឹងការផ្ទុះឡើងជាបន្តបន្ទាប់។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល​ បានរាយការណ៍ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei ត្រូវបានសម្លាប់ ប៉ុន្តែមន្ត្រីអ៊ីរ៉ង់បានអះអាងថា ទាំងលោក Khamenei និងប្រធានាធិបតីលោក Masoud Pezeshkian គឺ “មានសុវត្ថិភាព និងរឹងមាំ”​ នៅឡេីយ។

ការកើនឡើងចុងក្រោយបំផុតនៅក្នុងតំបន់ដែលហែកហួរដោយសង្គ្រាមនេះបានបង្កឱ្យមានការអំពាវនាវជាបន្ទាន់​ សម្រាប់ការអត់ធ្មត់ ពីសហគមន៍អន្តរជាតិ។

អ្នកវិភាគសន្តិសុខព្រមានថា ជម្លោះនេះប្រឈម នឹងការទាក់ទាញមហាអំណាចក្នុងតំបន់បន្ថែម និងរារាំងផ្លូវដឹកជញ្ជូន ថាមពលសំខាន់ៗ ឆ្លងកាត់ឈូងសមុទ្រ។

ការវាយប្រហារតាមអាកាស ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល បានដាក់ពង្រាយ យន្តហោះចម្បាំងប្រហែល ២០០ គ្រឿង ដែលមន្ត្រីបានពិពណ៌នាថា ជាការវាយលុកប្រតិបត្តិការដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកងទ័ពអាកាសអ៊ីស្រាអែល។

យោងតាមមន្ត្រីអ៊ីស្រាអែល និងប្រភពសន្តិសុខ ការវាយប្រហារទាំងនោះ ដែលវាយប្រហារគោលដៅយ៉ាងហោចណាស់ ២៤ ក្នុងចំណោម ៣១ ខេត្តរបស់អ៊ីរ៉ង់ គឺមានភាពច្បាស់លាស់ និងទូលំទូលាយ។ គោលដៅចម្បងរួមមានមូលដ្ឋានទ័ពអាកាសរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ក៏ដូចជាទីតាំងដែលភ្ជាប់ទៅនឹងក្រសួងការពារជាតិ និងចារកម្មរបស់អ៊ីរ៉ង់៕

To Top