មេបញ្ជាការ ឆ្មាំបដិវត្តអ៊ីរ៉ង់ ប្រកាសថា នឹងបញ្ចេញអាវុធ ដែលគ្រប់គ្នាមិនធ្លាប់ឃើញពីមុន
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅយប់ថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថា មេបញ្ជាការឆ្មាំបដិវត្តអ៊ីរ៉ង់ បានប្រកាសថាក្រុងតេហរ៉ង់ នឹងចាប់ផ្តើមប្រើប្រាស់ប្រភេទអាវុធ ដែលគ្រប់គ្នាពុំធ្លាប់ឃើញពីមុននៅក្នុង ប្រតិបត្តិការសងសឹងទៅលើសម្ព័ន្ធមិត្ត អាមេរិកនាពេលខាងមុខ។
គួរឲ្យដឹងដែរថា នៅព្រឹកថ្ងៃអាទិត្យនេះប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញមកអះអាងថា ប្រតិបត្តិការវាយប្រហារ ដោយអាមេរិកនិងអ៊ីស្រាអ៊ែល លើប្រទេសអ៊ីរ៉ង់ បានថែមទាំងសម្លាប់មេដឹកនាំកំពូលលោក Ayatollah Ali Khameneiទៅហើយ។
មេដឹកនាំអាមេរិករូបនេះក៏បានបញ្ជាក់ទៀតថា យ៉ាងណាក្តីប្រតិបត្តិការប្រឆាំងអ៊ីរ៉ង់នេះ នឹងនៅតែបន្តដំណើរការបន្ថែមទៀតផងដែរ៕
