ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ លើកឡើងថា ប្រតិបត្តិការយោធានៅអ៊ីរ៉ង់ អាចអូសបន្លាយទៅដល់ ៤សប្តាហ៍ឬតិចជាងនេះ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាការវាយប្រហារ ដោយយោធាប្រឆាំងនឹងអ៊ីរ៉ង់នឹង អាចចំណាយពេលដល់ទៅ៤សប្តាហ៍ ឬតិចជាងនេះ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងដោយ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងពេលដែលលោក កំពុងនិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទផ្តាច់មុខ ជាមួយកាសែត Daily Mail របស់ចក្រភពអង់គ្លេស។

កាសែត Daily Mail បាននិយាយថា Trumpបានចេញមកថ្លែងដើម្បីលប់បំបាត់ការស្ងៀមស្ងាត់របស់គាត់ លើជនរងគ្រោះដំបូងខាងភាគី សហរដ្ឋអាមេរិកនៅក្នុង ជម្លោះដោយយោធាលើកនេះ។
ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានអាមេរិកបីនាក់ បានស្លាប់នៅក្នុងសកម្មភាពប្រតិបត្តិការ និង ៥នាក់ផ្សេងទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដែលជាផ្នែកមួយ នៃប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

អំពីរយៈពេលដ៏មានសក្ដានុពលនៃសង្រ្គាម លោក Trump បានស្នើថា ការប្រយុទ្ធគ្នាអាចបន្តជាច្រើនសប្តាហ៍។ គាត់បាននិយាយថា វាអាចដំណើរការរយៈពេល ៤សប្តាហ៍ ។
លោកបាននិយាយថា ៖ យើងបានគិតគណនា វារួចហើយថាវានឹងមានរយៈពេល៤សប្តាហ៍។ ប្រតិបត្តិការជាទូទៅតែងតែ មានដំណើរការប្រហែល៤សប្តាហ៍ ដូច្នេះ។អ៊ីរ៉ង់គឺជាប្រទេសធំ ដូច្នេះវានឹងអាចចំណាយ ពេលដល់ទៅ៤សប្តាហ៍ ឬតិចជាងនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top