អ្នកនាំពាក្យ ក្រសួងការបរទេសចិន ឆ្លើយតបសំណួរ របស់អ្នកកាសែត អំពីការដែលលោក Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ បានត្រូវសម្លាប់
នាថ្ងៃទី១ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបសំណួរ របស់អ្នកកាសែត ពាក់ព័ន្ធនឹងការដែលលោក Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ ត្រូវបានសម្លាប់ ។
អ្នកកាសែតសួរថា ៖ តាមការផ្សាយព័ត៌មាន លោក Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ បានត្រូវសម្លាប់ ក្នុងការវាយប្រហារ យោធា តាមដែនអាកាស ដែលបង្កដោយអាមេរិក និង អ៊ីស្រាអ៊ែរ សូមសួរតើភាគីចិន មានការអធិប្បាយយ៉ាងណាចំពោះករណីនេះ ?
អ្នកនាំពាក្យឆ្លើយថា៖ ការវាយប្រហារ និងសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ បានរំលោភយ៉ាងធ្ងន់ធ្ងរ ដល់អធិបតេយ្យភាពនិងសន្តិសុខអ៊ីរ៉ង់ បានជិះជាន់កម្មវត្ថុ និងគោលការណ៍នៃ «ធម្មនុញ្ញអង្គការសហប្រជាជាតិ» និងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ភាគីចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់និងថ្កោលទោស យ៉ាងខ្លាំងចំពោះករណីនេះ។ យើងដាស់តឿនឱ្យបញ្ឈប់ សកម្មភាពយោធាភ្លាម ជៀសវាងសភាពការណ៍តានតឹងឡើង កម្តៅថែមមួយកម្រិតទៀត ដើម្បីរួមគ្នាគាំពារសន្តិភាព និងស្ថិរភាពនៃមជ្ឈិមបូព៌ានិងពិភពលោក ៕
