ព័ត៌មានអន្តរជាតិ

បទវិភាគ៖ គាំពារសន្តិភាព និងសច្ចធម៌ កាត់ផ្តាច់ “ឧស្សាហកម្ម” ដែលចង់ធ្វើឱ្យយោធា និយមជប៉ុនងើបឡើងវិញ

នាពេលថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា នឹងដាក់បញ្ចូលអង្គភាព របស់ជប៉ុនចំនួន២០ ក្នុងបញ្ជីឈ្មោះស្តីពីការគ្រប់គ្រងការនាំចេញ ដាក់បញ្ចូលអង្គភាពរបស់ជប៉ុនចំនួន២០ក្នុងបញ្ជីឈ្មោះផ្តោតសំខាន់ ។
នេះជាវិធានការតបតវិញ ចំគោលដៅតាមផ្លូវច្បាប់ របស់ចិនមួយទៀត បន្ទាប់ពីប្រទេសចិន បានចេញផ្សាយសេចក្តីប្រកាស ស្តីពីការបង្កើន ការគ្រប់គ្រងការនាំចេញទំនិញ ដែលអាចប្រើប្រាស់ទាំងវិស័យ ស៊ីវិលនិងវិស័យយោធា ទៅកាន់ជប៉ុន កាលពីជាងមួយខែមុន ដែលមានគោល បំណងទប់ស្កាត់ការធ្វើ“យោធូបនីយកម្មម្តងទៀត” និងការប៉ុនប៉ងមានអាវុធ នុយក្លេអ៊ែររបស់ជប៉ុន ក៏ដូចជាគាំពារ សន្តិភាពក្នុងតំបន់ និងពិភពលោក។ អ្នកវិភាគសម្គាល់ឃើញថា ទង្វើរបស់ចិនមាន ភាពត្រឹមត្រូវ សមហេតុផល និងស្របច្បាប់ទាំងស្រុង ហើយក៏ស្របនឹងការរំពឹង ទុករបស់ពិភពលោកផងដែរ ដែលសមស្របនឹង ផលប្រយោជន៍របស់ពិភពលោកទាំងមូល និងបង្ហាញឱ្យឃើញ នូវទំនួលខុសត្រូវរបស់ប្រទេសធំក្នុងប្រវត្តិសាស្ត្រ ។

បើមើលពីទង្វើជាក់ស្តែង របស់សហគ្រាសឧស្សាហកម្ម យោធារបស់ជប៉ុនអាចឃើញថា ការដាក់ទណ្ឌកម្មទៅលើជប៉ុន គឺជានិន្នាការដ៏ចាំបាច់ ។ សហគ្រាស ដូចជាក្រុមហ៊ុនMitsubishi Heavy Industries,Ltd.និងក្រុមហ៊ុន Kawasaki Heavy Industries,Ltd.ជាដើមដែលត្រូវដាក់បញ្ចូលក្នុងបញ្ជីឈ្មោះស្តីពីការគ្រប់គ្រងការនាំចេញអាចនិយាយបានថាជា“កេរ្តិ៍មរតកសង្គ្រាម”របស់យោធានិយមជប៉ុន ។ តាមទិន្នន័យបង្ហាញថា សហគ្រាសឧស្សាហកម្មយោធារបស់ជប៉ុនចំនួន៥ រួមទាំងក្រុមហ៊ុន Mitsubishi Heavy Industries,Ltd. និងក្រុមហ៊ុនKawasaki Heavy Industries,Ltd. ជាដើម នៅឆ្នាំ២០២៤ មានទំហំ លក់ដូរសរុបឡើងដល់១៣៣០០លានដុល្លារអាមេរិក កើនឡើង៤០ភាគរយ បើប្រៀបធៀប នឹងឆ្នាំ២០២៣ ។ ប្រទេសចិនបង្កើនការគ្រប់គ្រង ការនាំចេញចំពោះសហគ្រាសទាំងនេះតាមផ្លូវច្បាប់និងការកំណត់ពាក់ព័ន្ធ គឺដើម្បីកាត់ផ្តាច់“អាហា រូបត្ថម្ភ” នៅតាមផ្លូវធ្វើយោធូបនីយកម្មរបស់ជប៉ុន និងវាយប្រហារចំឬសគល់ នូវឧស្សាហកម្មវាតទី យោធារបស់ជប៉ុន ដូច្នេះ នេះជាទង្វើដ៏ចាំបាច់ សម្រាប់បង្ការហានិភ័យសន្តិសុខ ។

បើមើលពីនិន្នការប្រកប ដោយគ្រោះថ្នាក់ របស់រដ្ឋអំណាចរបស់លោកស្រី Sanae Takaichiលើវិស័យការពារសន្តិសុខ អាចឃើញថា ការតបតវិញដោយចំគោល ដៅរបស់ចិន គឺសមហេតុផលនិងស្របច្បាប់។ បន្ទាប់ពីធ្វើការ បោះច្នោតជ្រើសរើស នៃព្រឹទ្ធសភាជប៉ុនកាលពីខែកុម្ភៈមក បក្សសេរីប្រជាធិបតេយ្យ ដែលដឹកនាំ ដោយលោកស្រី Sanae Takaichi បានដើរតាមផ្លូវវាតទីយោធាកាន់តែឆ្ងាយទៅៗ ដោយពឹងផ្អែកលើឋានៈ មានវិសាលភាព ក្នុងរដ្ឋសភា ។ លោកស្រីប៉ុនប៉ង់ដាក់បញ្ចូល កងស្វ័យការពារក្នុងមាត្រាទី៩ នៃរដ្ឋធម្មនុញ្ញសន្តិភាព បំរះខ្លួនចេញពីការ រឹតត្បិតខាងផ្លូវច្បាប់ស្តីពិ “ការលះបង់ ចោលសង្គ្រាម” រហូតដល់ដំឡើង ថវិកាការពារជាតិឆ្នាំសារពើ ពន្ធ២០២៦ដល់៩,០៤ ទ្រីលានយេនជប៉ុន (ត្រូវជា៥៧៩០០លានដុល្លារអាមេរិក) ដែលបានបំបែកចំណែក ២ភាគរយក្នុងGDP ក្នុងន័យខិតខំប្រឹងប្រែងបង្កើត ប្រព័ន្ធវាយប្រហាររយៈចម្ងាយឆ្ងាយ ។ ចាប់ពីការល្មើសនឹង ការហាមឃាត់ការនាំចេញអាវុធ ដែលបាន ពង្រីកក្របខណ្ឌនាំចេញដល់អាវុធទាំងអស់ និងនាំចេញសព្វាវុធ ទៅកាន់ប្រទេសចំនួន១២ ដើម្បីបង្កើតបណ្តាញឡោមព័ទ្ធ ជាយុទ្ធសាស្ត្រក្នុងតំបន់ ដល់ឃោសនាថា នឹងធ្វើវិសោធនកម្ម “គោលការណ៍ចំនួនបី ស្តីពីការ គ្មាននុយក្លេអ៊ែរ” និងធ្វើវិសោធនកម្ម“ ឯកសារទាំងបី ស្តីពីការពារសន្តិសុខ ”របស់ជប៉ុនមុនពេលកំណត់ ។ល។

ប្រការទាំងនេះអាចឃើញថា ទង្វើប្រកបដោយគ្រោះថ្នាក់មួយចំនួនបានអនុវត្តដោយប្រទាក់ក្រឡាគ្នា ដែលបានកកើតជាការវិឌ្ឍដ៏អាក្រក់ ពោលគឺ ពីការបង្ហាញអាកប្បកិរិយាខាងនយោបាយ ដល់ការពង្រីកថវិកាយោធា ដល់សហគ្រាសបានផលកម្រៃ រហូត ដល់ទទួលការគាំទ្រខាងនយោបាយ នេះគឺស្រដៀងគ្នានឹងរូបមន្តពេល មុននឹងកើតមានសង្គ្រាមលោកលើកទីពីរ ពោលគឺ ផ្នែកយោធានិងមហាសេដ្ឋីឃុបឃិតគ្នា ដូច្នេះ ប្រទេសទាំងឡាយក្នុងតំបន់ គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ។

ការដែលប្រទេសចិនបង្កើតការគ្រប់គ្រង ការនាំចេញចំពោះជប៉ុន មិនមែនជាការសងសឹកខាងសេដ្ឋកិច្ចនោះទេ តែគឺជាវិធានការយ៉ាងខ្លាំងសំដៅចំពោះទង្វើយោធារបស់ជប៉ុនដែលមានការគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ជាមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីទប់ស្កាត់កុំឱ្យជប៉ុន“ធ្វើយោធូនីយកម្មម្តងទៀត” ដែលមានភាពត្រឹមត្រូវ ភាពចាំបាច់និងសមហេតុសមផលយ៉ាងពេញលេញ ។ សហគមន៍អន្តរជាតិគួរចាប់ដៃគ្នា រួមគ្នាទប់ស្កាត់កុំឱ្យយោធានិយមជប៉ុនងើបឡើងវិញ ដើម្បីគាំពារលទ្ធផលជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរ ក៏ដូចជាគាំពារសន្តិភាពនិងវិបុលភាពរបស់ពិភពលោក ៕

To Top