ការសម្លាប់លោក Khamenei បង្កឱ្យមានការព្រួយ បារម្ភអំពីភាពវឹកវរ ក្នុងតំបន់ដែលអូស បន្លាយពេលយូរ
តេអេរ៉ង់៖ អ៊ីរ៉ង់បានបញ្ជាក់ថា មេដឹកនាំកំពូល របស់ខ្លួនគឺលោក Ali Khamenei ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃមុន ដោយព្រមានថា នឹងបង្កឱ្យមានការព្រួយបារម្ភ អំពីភាពវឹកវរក្នុងតំបន់ ដែលអូសបន្លាយពេលយូរ។
ក្រសួងការបរទេសអ៊ីរ៉ង់ បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មេដឹកនាំកំពូលរបស់ប្រទេស រស់នៅក្នុងជីវិត ដ៏ស្មោះត្រង់ ស្រឡាញ់អ៊ីរ៉ង់ ធានាឯករាជ្យភាព របស់អ៊ីរ៉ង់ ប្រឆាំងនឹងការត្រួតត្រារបស់បរទេស និងធ្វើការដោយមិន ចេះនឿយហត់ សម្រាប់ភាពធន់ និងភាពរឹង មាំរបស់ប្រទេសយើង លោកនឹងនៅតែជាសុបិន្តអាក្រក់ សម្រាប់ឃាតករ របស់លោកជារៀងរហូត”។
ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ បានបង្កឱ្យ មានការឆ្លើយតបយ៉ាងខ្លាំងពីសាធារណរដ្ឋអ៊ីស្លាម ខណៈពេលដែលការកើន ឡើងចុងក្រោយនៅតែបន្ត អ្នកវិភាគព្រមានថា មជ្ឈិមបូព៌ាអាចធ្លាក់ចូលទៅក្នុងអស្ថិរភាព និងភាពវឹកវរកាន់តែជ្រៅ។
ការស្លាប់របស់ KHAMENEI
កើតនៅឆ្នាំ១៩៣៩ លោក Khamenei បានឡើងកាន់តំណែងជាមេដឹកនាំកំពូលអ៊ីរ៉ង់ ក្នុងឆ្នាំ១៩៨៩ បន្ទាប់ពីការស្លាប់របស់លោក Ruhollah Khomeini ដែលជាស្ថាបនិកនៃសាធារណរដ្ឋអ៊ីស្លាម។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ លោក Khamenei បានដឹកនាំប្រទេសអ៊ីរ៉ង់ក្នុងការប្រឈមមុខដាក់គ្នាជាមួយប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកផងដែរ ខណៈពេលដែលប្រទេសនេះកំពុងស៊ូទ្រាំនឹងទណ្ឌកម្មដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក។
នៅថ្ងៃសៅរ៍ បន្ទាប់ពីបាន បញ្ជូនការគំរាមកំហែងយោធាជាច្រើនលើក សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានផ្តួច ផ្តើមការវាយប្រហារទ្រង់ទ្រាយធំទៅលើមូលដ្ឋានយោធា និងមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា គោលបំណង គឺដើម្បីការពារប្រជាជនអាមេរិក ដោយលុបបំបាត់ការ គំរាមកំហែង ដែលជិតមកដល់ ពីអ៊ីរ៉ង់ ហើយក្រសួងការពារជាតិ អ៊ីស្រាអែលបានឧ្យដឹងថា ប្រទេសនេះបានចាប់ផ្តើមការ វាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីលុបបំបាត់ការគំរាមកំហែង ដល់អ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា
