ប្រធានាធិបតីម៉ិកស៊ិក អំពាវនាវ ឱ្យមានសន្តិភាពពិភពលោក ចំពេលមានការកើនឡើង នៃស្ថានការណ៍ នៅមជ្ឈិមបូព៌ា
ម៉ិកស៊ិក៖ រដ្ឋាភិបាលម៉ិកស៊ិក នឹងតែងតែតស៊ូមតិ ដើម្បីសន្តិភាពពិភពលោក ប្រធានាធិបតីនៃប្រទេសនេះ លោកស្រី Claudia Sheinbaum បានលេីកឡេីងយ ដោយសំដៅទៅលើការ វាយប្រហារ យោធាថ្មីៗ ដែលធ្វើឡើង ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។
លោកស្រី Sheinbaum បានសង្កត់ធ្ងន់នៅក្នុងព្រឹត្តិការណ៍មួយនៅភាគខាងលិចរដ្ឋ Baja California Sur ថា “ម៉ិកស៊ិកនឹងតែងតែតស៊ូមតិ ដើម្បីសន្តិភាពពិភពលោក ដែលចាំបាច់ខ្លាំង ណាស់នៅពេលនេះ”។
លោកស្រីបានចង្អុលបង្ហាញថា រដ្ឋធម្មនុញ្ញ របស់ប្រទេសនេះចែងថា គោលការណ៍គោលនយោបាយ ការបរទេសរបស់ម៉ិកស៊ិកគួរតែត្រូវបានដឹកនាំដោយការសម្រេចចិត្តដោយខ្លួនឯង របស់ប្រជាជន ការមិនជ្រៀតជ្រែក និងការដោះស្រាយជម្លោះដោយសន្តិវិធី។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារ តាមអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ នៅព្រឹកថ្ងៃសៅរ៍ ដែលជំរុញឱ្យទីក្រុងតេអេរ៉ង់ សងសឹកជា មួយនឹងរលក នៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្ស បើកលើមូលដ្ឋានយោធាអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រ៕
